បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃនេះបានលើកឡើងថាលោកបានចរចាជាមួយនឹងប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន SpaceX លោក Elon Musk រួចមកហើយតាមរយៈវិដេអូខលកាលពីថ្ងៃសៅរ៍ហើយជាលទ្ធផល បុរសកាណាដារូបនេះបានសន្យាថានឹងបញ្ចូនប្រព័ន្ធអ៊ិនធឺណេតរបស់ Starlink ជាច្រើនទៀតមកកាន់ប្រទេសអ៊ុយក្រែន ក្នុងពេលដែលកំពុងទទួលរងវាយប្រហារដោយរុស្សី។
លោក Zelensky ដែលបានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម Twitter ហើយបាននិយាយទៀតដែរថា៖ ខ្ញុំពិតជាមានអារម្មណ៍រីករាយយ៉ាងខ្លាំងចំពោះការគាំទ្រដ៏ខ្លាំងក្លារបស់លោក Musk ចំពោះអ៊ុយក្រែននៅពេលនេះ។
យោងតាមការបញ្ជាក់ដោយលោក Zelensky ដដែលបានឲ្យដឹងដែរថាអ៊ុយក្រែន នឹងចាប់ផ្តើមទទួលបានប្រព័ន្ធ Starlink នេះនាសប្តាហ៍ក្រោយ ដើម្បីអាចឲ្យតំបន់ជាច្រើននៅក្នុងប្រទេសក្នុងការតភ្ជាប់អ៊ិនធឺណេតជាមួយនឹងក្រុមហ៊ុន SpaceX។
គួរឲ្យដឹងដែរថា Starlink ចាប់ផ្តើមដំណើរការសេវាកម្មអ៊ិនធឺណេតរបស់ខ្លួនកាលពីសប្តាហ៍កន្លង ទៅក្រោយទទួលបានសំណើរជាផ្លូវការពីំសំណាក់ លោកឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Mykhailo Fedorov ៕
ប្រែសម្រួល៖ស៊ុនលី