ព័ត៌មានអន្តរជាតិ

Update៖ រុស្សី៖ ចាប់ខ្លួនមនុស្សរាប់ពាន់នាក់ ចូលរួមបាតុកម្ម ប្រឆាំងសង្គ្រាម

បរទេស៖ មនុស្សរាប់ពាន់នាក់ នៅទូទាំងប្រទេសរុស្សី បាននាំគ្នាចូលរួម ក្នុងសកម្មភាពធ្វើបាតុកម្ម ប្រឆាំងទៅនឹងសង្គ្រាម ដែលក្នុងនោះបាតុកម្មខ្លាំង ជាងគេ មាននៅក្នុងទីក្រុង Moscow និងទីក្រុងSt.Petersburg។

ជាលទ្ធផលគិតត្រឹម ថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សរាប់ពាន់នាក់ ដូចគ្នាត្រូវបានចាប់ខ្លួនដោយសារតែអជ្ញាធរបានបញ្ជាក់ថា ការធ្វើបាតុកម្ម ដោយមិនមានការអនុញ្ញាតិ ត្រឹមត្រូវដោយច្បាប់ឡើយនេះ បើយោងតាមការបញ្ជាក់ ដោយក្រសួងមហាផ្ទៃរបស់រុស្សី។

ក្រុមបាតុករនាំគ្នា ធ្វើបាតុកម្ម ដោយមានទាំងការលើកស្លាក បដា ដែលមានសរសេរដូចជា “No to war” និងក៏ដូចជាឃ្លាថា “Ukraine is not our enemy” ជាដើមផងដែរ។

ជាការឆ្លើយតបក្រុមប៉ូលីស បានធ្វើការចល័ត ក្រុមបង្ក្រាបបាតុករជាច្រើន ជាពិសេសនៅកណ្តាលទីក្រុង Moscow ដោយបាតុករ ដល់ទៅ១៧០០នាក់ ត្រូវបានចាប់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top