កិច្ចប្រជុំប្រចាំឆ្នាំ នៃមហាសន្និបាតសភា តំណាងប្រជាជន ទូទាំងប្រទេសចិន បានបើកធ្វើនៅថ្ងៃទី៥ ខែមីនា ។ របាយការណ៍ការងារ រដ្ឋាភិបាល ដែលត្រូវលើកឡើង ឱ្យពិនិត្យពិភាក្សា ក្នុងកិច្ចប្រជុំបានបូក សរុបសមិទ្ធផល អភិវឌ្ឍន៍ក្នុង រយៈពេល មួយឆ្នាំកន្លងទៅ ក៏ដូចជាបានធ្វើការ រៀបចំចាត់តាំងការងារ និងភារកិច្ចសំខាន់ ៗ នៅឆ្នាំ២០២២ ដោយបានគូស បញ្ជាក់យ៉ាងច្បាស់លាស់ថា នឹង “តម្កល់ទុកការរក្សាកំណើន ដោយនឹងនរ ឱ្យឋិតក្នុងឋានៈកាន់តែលេចធ្លោ” ។
នៅឆ្នាំ២០២១ ពិតមែនតែបានប្រឈមមុខ នឹងបញ្ហានិងហានិភ័យ ជាច្រើនក៏ដោយ ក៏ប៉ុន្តែសេដ្ឋកិច្ច របស់ចិន នៅតែរក្សាការស្តារឡើងវិញ និងការអភិវឌ្ឍដដែល ។ ទំហំសេដ្ឋកិច្ចសរុប របស់ចិននៅឆ្នាំ២០២១ បានឡើងដល់១១៤.៤ទ្រីលានយាន់ ប្រាក់ចិន បើគិតតាមដុល្លារ អាមេរិក បរិមាណកើនឡើង ក្នុងមួយឆ្នាំបានឡើង ដល់៣ទ្រីលានដុល្លារអាមេរិក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ច ពិភពលោក ។
បច្ចុប្បន្ននេះ ជំងឺកូវីដ១៩នៅតែរីករាលដាលនៅទូទាំងពិភពលោក បរិយាកាសខាងក្រៅមានភាពកាន់តែស្មុគ្រស្មាញ តឹងរ៉ឹង និងមិនប្រាកដប្រជា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ប្រឈមមុខនឹងកម្លាំងសម្ពាធ ចំនួនបី គឺ តម្រូវការធ្លាក់ចុះ ការផ្គត់ផ្គង់រងការវាយប្រហារ និងការប៉ាន់ ប្រមាណប្រែខ្សោយ ។ ក្នុងបរិបទបែបនេះ ចិនបានកំណត់គោលដៅស្តីពីការប៉ាន់ ប្រមាណពីផលិតផលក្នុងស្រុក សរុបក្នុងឆ្នាំ២០២២ថា នឹងកើនឡើងប្រហែល ៥.៥ភាគរយ ដែលបានគិត ពិចារណាយ៉ាង ពេញលេញនូវស្ថានការណ៍ ទាំងក្នុងនិងក្រៅប្រទេសដែលការអភិវឌ្ឍសេដ្ឋកិច្ច របស់ចិនត្រូវប្រឈមមុខ ពោលគឺវាសមស្រប សភាព ការណ៍ជាក់ស្តែងនៃដំណើរការសេដ្ឋកិច្ច ក៏ដូចជាបង្ហាញពី “ការតម្កល់ទុកស្ថិរភាព ជាអាទិភាព”ផងដែរ ។
ក្រៅពីការប៉ាន់ប្រមាណ អំពីល្បឿន កំណើនសេដ្ឋកិច្ច ក្នុងរបាយការណ៍ការងាររដ្ឋាភិបាល ដែលលើកឡើងឱ្យពិនិត្យ ពិភាក្សានោះ ការប៉ាន់ប្រមាណសម្រាប់ គោលដៅសំខាន់ៗនៅឆ្នាំនេះរបស់ចិនរួមមានទាំង ឱកាសការងារថ្មីតាម ទីក្រុងនិងជនបទលើសពី១១លាននាក់ អត្រាបាត់បង់ ការងារនៅតាមក្រុង និងជនបទ ដែលបានពិនិត្យអង្កេតស្ថិត នៅក្រោម៥.៥ភាគរយពេញមួយឆ្នាំ អត្រាឡើងថ្លៃនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាជនគឺប្រហែល៣ភាគរយ ព្រមទាំងបរិមាណ ផលិតផល ស្បៀងរក្សា ទម្ងន់លើសពី០.៦៥ ទ្រីលានគីឡូក្រាមជាដើម ។ អាចមើលឃើញថា វិស័យគន្លឹះសម្រាប់ “លំនឹងកំណើន” ដូចជាការលំនឹងឱកាសការងារ ធានាជីវភាព រស់នៅរបស់ប្រជាជននិងបង្ការហានិភ័យជាដើម សុទ្ធតែត្រូវគិតពិចារណាក្នុងការ កំណត់ការប៉ាន់ប្រមាណ សម្រាប់គោលដៅ ។
ការរក្សាមូលដ្ឋាននៃស្ថិរភាព ទើបអាចមាន ចន្លោះរីកចម្រើនកាន់តែច្រើនឡើងៗ ។ឆ្នាំនេះ ប្រទេសចិន នឹងបន្តពង្រីក ការបើកទូលាយ ចំពោះអន្តរជាតិប្រកប ដោយកម្រិតខ្ពស់ អនុវត្តឱ្យកាន់តែស៊ីជម្រៅនូវប្រព័ន្ធបញ្ជីអវិជ្ជមាន នៃការអនុញ្ញាតឱ្យទុន បរទេសចូលទីផ្សារ អនុវត្តជាក់ស្តែង នូវការផ្តល់ផលអនុគ្រោះដូចគ្នា នឹងជនជាតិចិនដល់សហគ្រាសទុន បរទេស បន្តកែលម្អបរិយាកាសប្រកបអាជីវកម្ម ដើម្បីទាក់ទាញការ វិនិយោគកាន់តែច្រើនឡើងៗ ។ ទីផ្សារដ៏ធំធេងរបស់ចិន ដែលមានភាពបើកទូលាយ មិនត្រឹមតែនឹងកៀរគរ ការវិនិយោគកាន់តែច្រើនឡើង ៗ សម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់ឱកាសអភិវឌ្ឍន៍ នៅប្រទេសចិនដល់សហគ្រាសទូទាំង ពិភពលោកផងដែរ ។ ក្រៅពីនេះ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការនៃ “ខ្សែក្រវាត់និងផ្លូវ” បានធ្វើឡើងកាន់តែស៊ីជម្រៅ ព្រមទាំងកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ឬពហុភាគីដូចជាកិច្ចព្រមព្រៀង ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ជាដើម មាន ភាពកាន់តែស៊ី ជម្រៅ ប្រទេសចិននឹងសម្រេច បាននូវភាពឈ្នះ-ឈ្នះក្នុងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកាន់តែច្រើនឡើងៗ ។
ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរ លើពិភពលោក ក្នុងពេលដំណាលគ្នានឹងខិតខំប្រឹងប្រែង សម្រេចគោលដៅសំខាន់ៗ ពេញមួយឆ្នាំ ប្រទេសចិនពិតជានឹងរួមចំណែក កម្លាំងវិជ្ជមានកាន់តែច្រើនឡើងៗក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ជាក់ជាមិនខាន ហើយនឹងបន្តក្លាយជា “ម៉ាស៊ីនលំនឹង”សេដ្ឋកិច្ចសកលតទៅទៀត ។