ព័ត៌មានអន្តរជាតិ

Update៖ រុស្សីអះអាងថា បានវាយប្រហារសំដៅទីតាំង មូលដ្ឋានទ័ពអាកាសមួយទៀត ស្ថិតនៅភាគខាងលិចអ៊ុយក្រែន

បរទេស៖ កងកម្លាំងយោធានៃ ប្រទេសរុស្សី បានធ្វើការបង្ហាញថា ខ្លួនពតិជាបានធ្វើការវាយប្រហារ សំដៅទៅលើទីតាំងមូលដ្ឋានទ័ពអាកាសមួយ របស់អ៊ុយក្រែនដែលស្ថិត នៅក្នុងទីក្រុងភាគខាងលិច នៃប្រទេសអ៊ុយក្រែន Vinnitsa ពិតមែនទោះបីជាទីតាំងនេះ មិនដំណើរការក្តី។

ក្រសួងការពារជាតិបានអះអាងទៀតថា ការវាយប្រហារពីចំងាយឆ្ងាយ ត្រូវបានប្រើប្រាស់សម្រាប់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ របស់មូលដ្ឋានទ័ពនេះជាមុន ជាផែនការធ្វើឲ្យទីតាំងនេះមិនមាន វត្តមានយោធារបស់អ៊ុយក្រែន ហើយបន្តដែរថាយន្តហោះចម្បាំង រុស្សីបានធ្វើការបាញ់ទំលាក់ យន្តហោះអ៊ុយក្រែនប្រភេទ Su-27 ចំនួន៣គ្រឿងនិងយន្តហោះគ្មានមនុស្សបើក ៣គ្រឿងទៀតផងដែរ នៅក្នុងយុទ្ធនាការមួយនេះ។

អ្នកនាំពាក្យរបស់ ក្រសួងការពារជាតិរុស្សី លោកឧត្តមសេនីយ Igor Konashenkov បានបញ្ជាក់ថាកងកម្លាំង យោធាអាកាសរបស់អ៊ុយក្រែន ក៏បានបន្តបាត់បង់យន្តហោះចម្បាំងចំនួន ១១គ្រឿង និងឧទ្ធម្ភាគចក្ររបស់ខ្លួនចំនួន ២គ្រឿងដែរកាល ពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យម្សិលមិញនេះ ។

លោកអ្នកនាំពាក្យបានព្រមានទៀតថា ទិន្នន័យដ៏គួរឲ្យទុកចិត្ត ដែលយើងបានទទួលអ៊ុយក្រែន កំពុងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ដោយបណ្តាប្រទេសដទៃទៀត ដែលស្ថិតនៅក្បែរខាងហើយរុស្សី បានចាត់ទុកថាជាសកម្មភាពទាំងនេះ គឺជាការចូលរួមនៅក្នុងសង្គ្រាម រវាងអ៊ុយក្រែនិងរុស្សីផងដែរ ដែលរុស្សីនឹងមានសិទ្ធ ក្នុងការវាយប្រហារណាមួយ ដែលចាំបាច់នាពេលខាងមុខ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top