ព័ត៌មានអន្តរជាតិ

Update : រុស្ស៊ីមានផែនការ ទម្លាក់គ្រាប់បែក មកលើទីក្រុង Odesa ដែលមានមនុស្ស រស់នៅប្រហែល ១លាននាក់

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអះអាងថា កងកម្លាំងរុស្ស៊ីកំពុងរៀបចំទម្លាក់គ្រាប់បែក លើទីក្រុងកំពង់ផែ Odesa ដ៏សំខាន់នៅលើឆ្នេរសមុទ្រ ខ្មៅរបស់ប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន ALJAZEERA ចេញផ្សាយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យថា “ពួកគេ (រុស្ស៊ី) កំពុងរៀបចំទម្លាក់គ្រាប់បែក មកលើទីក្រុង Odesa” ។

លោក Zelenskyy បន្តថា “ជនជាតិរុស្ស៊ីតែងតែមក Odessa ។ ពួកគេតែងតែមានអារម្មណ៍ កក់ក្តៅនៅក្នុង Odessa ។ មានតែភាពស្មោះត្រង់ប៉ុណ្ណោះ ។ ហើយឥឡូវនេះអ្វីទៅ? គ្រាប់បែកប្រឆាំងនឹង Odessa? កាំភ្លើងធំប្រឆាំងនឹង Odessa? មីស៊ីលប្រឆាំងនឹង Odessa? “វានឹងជាឧក្រិដ្ឋកម្មសង្គ្រាម ។ វានឹងក្លាយជាឧក្រិដ្ឋកម្មប្រវត្តិសាស្ត្រ»។

មិនមានការអត្ថាធិប្បាយភ្លាមៗដោយរុស្ស៊ី ដែលបានបើកការឈ្លានពានប្រឆាំង នឹងអ៊ុយក្រែនពីផ្លូវអាកាស ដីគោក និង សមុទ្រកាលពីថ្ងៃទី 24 ខែកុម្ភៈនោះទេ។

សូមជម្រាបថា ប្រជាជនប្រហែលមួយលាននាក់ រស់នៅក្នុង Odessa ដែលជាកំពង់ផែសកលមួយនៅឆ្នេរសមុទ្រ ភាគខាងត្បូងនៃប្រទេស អ៊ុយក្រែន ដែលមានទាំងអ្នកនិយាយ ភាសាអ៊ុយក្រែន និងរុស្ស៊ី និងប៊ុលហ្គារី និងជ្វីហ្វ៕

ប្រែសម្រួលៈ ណៃ តុលា

To Top