ព័ត៌មានអន្តរជាតិ

Updated ៖ ប្រជាជនអ៊ុយក្រែន បន្តភៀសខ្លួនចេញពីក្រុង Irpin នៅខាងជើងក្រុងគៀវ ដោយសារកងទ័ពរុស្ស៊ី បាញ់គ្រាប់ផ្លោងជាបន្តបន្ទាប់

IRPIN ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ថា ប្រជាជនអ៊ុយក្រែនដែលភៀសខ្លួន ចេញពីទីក្រុង Irpin នៅខាងក្រៅទីក្រុង គៀវ ត្រូវបានចាប់ខ្លួននៅក្នុងការបាញ់ ផ្លោងដោយកងកម្លាំងរុស្ស៊ី កាលពីថ្ងៃអាទិត្យ ហើយត្រូវបានគេបង្ខំឱ្យ មុជទឹកដើម្បីបិទបាំង ។ សាក្សីចេញពីភ្នាក់ងារព័ត៌មាន Reuters បានលើកឡើងដូច្នេះ ។

ក្រុង Irpin មានចម្ងាយប្រហែល ២៥គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី បានឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។ យោធារុស្ស៊ីកំពុងឈានជិតទៅដល់នៅក្នុងទីក្រុងគៀវ ដែលជាជម្រករបស់ប្រជាជនប្រមាណ ៣,៤លាននាក់ មុនពេលការលុកលុយ បានជំរុញឲ្យមានការបណ្ដេញ ជនស៊ីវិលចេញ ។

អ្នកស្រុក Irpin បានរត់គេចខ្លួននៅតាមចិញ្ចើមផ្លូវ ដោយដៃកាន់កូនក្មេង អីវ៉ាន់ និងសត្វចិញ្ចឹម នៅគ្រាដែលពួកគេធ្វើដំណើរ ទៅរង់ចាំរថយន្តក្រុង និងរថយន្តដែលនឹងនាំ ពួកគេបន្ថែមទៀតចេញពីការប៉ះទង្គិចគ្នានេះ ។

ទាហាន និងអ្នកស្រុករួមគ្នា បានជួយមនុស្សចាស់ប្រុសស្រី ដែលគ្រាប់បែកផ្លោង បានធ្លាក់ចំពីក្រោយពួកគេ ។ មនុស្សមួយចំនួនបានក្រាបចុះនៅគ្រា ដែលគ្រាប់បែកបានផ្ទុះឡើងនៅក្បែរនោះ ទំនងជាមកពីគ្រាប់កាំភ្លើងត្បាល់ ។

អ្នកយកព័ត៌មានពីទីភ្នាក់ងារ Reuters ថា មិនបានឃើញអ្នកស្លាប់បាត់បង់ជីវិត នៅក្នុងការបាញ់ផ្លោងនោះទេ ប៉ុន្តែសារព័ត៌មានជាច្រើនបានចុះផ្សាយថា យ៉ាងហោចណាស់មនុស្ស ៣នាក់ត្រូវបានសម្លាប់ ក្នុងនោះមានស្ត្រីម្នាក់ និងកុមារ២នាក់ ។

កាសែត New York Times បានបោះពុម្ភរូបថតមួយសន្លឹក ដែលខ្លួនលើកឡើងថា ជារបស់សមាជិក៤នាក់នៃគ្រួសារមួយ ស្ត្រីម្នាក់ បុរសម្នាក់ និងកូន២នាក់ ដេកស្លាប់នៅលើដីក្នុងក្រុង Irpin ។

កាសែតដដែលបានឲ្យដឹងថា ពួកគេបានព្យាយាមរត់គេចនៅគ្រា ដែលកាំភ្លើងត្បាល់បានវាយប្រហារ ហើយថាឪពុកដែលត្រូវបានទាហានអ៊ុយក្រែន នៅក្នុងរូបភាពនោះ គឺជាមនុស្សតែម្នាក់គត់ដែលនៅមានដង្ហើមរស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top