ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនភីង អញ្ជើញចុះសួរសុខទុក្ខ សមាជិកសភាប្រឹក្សានយោបាយ មកពីវិស័យកសិកម្ម សុខុមាលភាពសង្គម និងរបបសន្តិសុខសង្គម នៃសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិន

កាលពីរសៀលថ្ងៃទី ៦ ខែមីនា លោក ស៊ី ជីនភីង អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចុះសួរសុខទុក្ខ សមាជិកសភាប្រឹក្សានយោបាយ មកពីវិស័យកសិកម្ម សុខុមាលភាពសង្គម និងរបបសន្តិសុខសង្គម ដែលបានចូលរួមកិច្ចប្រជុំលើកទី ៥ នៃមហាសន្និបាតសភាប្រឹក្សានយោបាយ ប្រជាជនចិននីតិកាលទី១៣ និងពិភាក្សាការងារ ដើម្បីស្តាប់មតិយោបល់ និងសំណើរបស់សមាជិកគ្រប់រូប។

លោកបានគូសបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ចាំបាច់ត្រូវតែចាត់ទុកការផ្គត់ផ្គង់ កសិផលសំខាន់ៗ ជាពិសេសស្បៀងអាហារ ជាភារកិច្ចចម្បង ព្រមនិងតម្កល់ការពង្រឹងសមត្ថភាព ផលិតកសិផលបែបចម្រុះក្នុងឋានៈកាន់តែលេចធ្លោ ហើយត្រូវអនុវត្តយ៉ាងប្រាកដប្រជា នូវការយកចិត្តទុកដាក់ ចំពោះការប្រើប្រាស់ដីស្រែ និងបច្ចេកវិទ្យាកសិកម្មក្នុងការផលិតស្បៀង និងបន្តជំរុញបុព្វហេតុ នៃរបបសន្តិសុខសង្គម ឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ពង្រឹងបណ្តាញសុវត្ថិភាព នៃរបបសន្តិសុខសង្គម ដើម្បីធានាដល់ជីវភាពរស់នៅ ដ៏សុខសាន្តត្រាណរបស់ប្រជាជន៕

To Top