ព័ត៌មានអន្តរជាតិ

Update: វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបញ្ឈប់ការវាយប្រហារភ្លាមៗ ប្រសិនអ៊ុយក្រែន ព្រមព្រៀងតាមលក្ខខណ្ឌ៤ របស់មូស្គូ

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់រ៉យទ័រនៅថ្ងៃអង្គារថា ការវាយលុកយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននឹងបញ្ឈប់ “ភ្លាម” ប្រសិនបើក្រុងគៀវបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន។ រុស្ស៊ីចង់ឱ្យអ៊ុយក្រែនរក្សាអព្យាក្រឹតភាពនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ទទួលស្គាល់គ្រីមៀថាជារុស្ស៊ី និងទទួលស្គាល់សាធារណរដ្ឋ Donetsk និង Lugansk ជារដ្ឋឯករាជ្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Peskov ថា “ពួកគេ (អ៊ុយក្រែន) គួរតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ពួកគេ ស្របតាមដែលអ៊ុយក្រែននឹងបដិសេធរាល់គោលបំណងដើម្បីចូលទៅក្នុងប្លុកណាមួយ” ។

តម្រូវការនេះគឺជាគន្លឹះ ព្រោះថាវគ្គឆ្ពោះទៅរកការចូលជាសមាជិករបស់ណាតូ ត្រូវបានសរសេរទៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ុយក្រែនក្នុងឆ្នាំ 2019។ សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសម្ព័ន្ធភាពលោកខាងលិច ត្រូវបានចាត់ទុកថាជាការគំរាមកំហែងផ្នែកសន្តិសុខ ដែលមិនអាចទទួលយកបានដោយទីក្រុងម៉ូស្គូ ហើយការពង្រីកប្លុកនេះ ត្រូវបានប្រៀបធៀបដោយប្រធានាធិបតី Vladimir Putin ទៅនឹងគំនិតរបស់រុស្ស៊ីដាក់ប្រព័ន្ធមីស៊ីលនៅព្រំដែនអាមេរិក ក្នុងប្រទេសកាណាដា ឬម៉ិកស៊ិក ដូច្នេះដែរ។

ក្នុងអំឡុងពេលការចរចាជាច្រើនជុំដែលឈានទៅដល់ការវាយលុករបស់រុស្ស៊ី មេដឹកនាំលោកខាងលិចបានបដិសេធម្តងហើយម្តងទៀត ក្នុងការបដិសេធ សមាជិកភាពណាតូសម្រាប់អ៊ុយក្រែន៕

To Top