បរទេស៖លោកស្រីនាយករដ្ឋមន្ត្រី នៃប្រទេសស៊ុយអែត Magdalena Andersson កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការព្រមានចំៗថាដំណើរការ នៃការចូលរួមជាសមាជិកអង្គការណាតូ ដោយប្រទេសអ៊ុយក្រែននៅក្នុងស្ថានភាពបែបនេះ នឹងធ្វើឲ្យប្រទេសមួយនេះនិងជាពិសេសអឺរ៉ុបទាំងមូលកាន់តែទទួល បាននូវភាពអស្ថេរភាពបន្ថែមទៀតប៉ុណ្ណោះ។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃម្សិលមិញនោះ ដែរលោកស្រីក៏បានបញ្ជាក់ដែរថា ជំហ៊ានរបស់ណាតូណាមួយក្នុងការឆ្ពោះទៅមុខដើម្បីជួយឲ្យអ៊ុយក្រែនអាចចូលជា សមាជិកនោះវានឹងផ្តល់ផល ប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងជាមិនខានចំពោះស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ុយក្រែន។
ក្នុងនោះផងដែរលោកស្រីក៏បានពណ៍នាដែរថា សកម្មភាពយោធារបស់រុស្សី នៅក្នុងប្រទេសអ៊ុយក្រែនកំពុងបន្តកើនឡើងនូវភាពឃោរឃៅនិងលែងយោគយល់ឬខ្វាយខ្វល់ពី ច្បាប់សង្គ្រាមអ្វីនោះទៀត ឡើយដែលវានឹងក្លាយទៅជាផលអាក្រក់បំផុតសម្រាប់ពលរដ្ឋស៊ីវិល៕
ប្រែសម្រួល៖ស៊ុនលី
