ព័ត៌មានអន្តរជាតិ

Coca-Cola និងPepsiCo សម្រេចចិត្តផ្អាក អាជីវកម្មរបស់ខ្លួន នៅរុស្សី

បរទេស៖ទីបំផុតក្រុមហ៊ុន យក្សខាងភេសជ្ជៈទាំងពីរ របស់ពិភពលោក Coca-cola និង PepsiCo គឺបានសម្រេចចិត្តចុងក្រោយក្នុងការចូលរួមសកម្មភាពជាមួយ នឹងបណ្តាក្រុមហ៊ុនអន្តរជាតិមកពីជុំវិញពិភពលោក ហើយតាមរយៈការ បិទប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទាំងស្រុងបណ្តោះអាសន្ននៅក្នុងប្រទេសរុស្សី។

ការសម្រេចចិត្តនេះធ្វើឡើងនៅក្រោយមាន ការដាក់សំពាធកាន់តែខ្លាំងឡើងពិសំណាក់មតិមហាជន ដែលជាអ្នកប្រើប្រាស់ដែលចង់ឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្សីហើយ ក្នុងនោះក្រុមហ៊ុនបានបញ្ជាក់បែបនេះថា៖ បេះដូង របស់យើងគឺនៅជាមួយនឹងអ្នកគ្រប់គ្នា ដែលកំពុងទទួលរងទុក្ខវេទនា ដោយសារបញ្ហានៅអ៊ុយក្រែនក្នុងពេលនេះហើយហើយយើងនឹងបន្តតាមដានពិនិត្យស្ថានភាព បន្ថែមទៀតមុនពេលសម្រេចចិត្តណាមួយផ្សេងទៀត។

ការប្រកាសរបស់ Coca-cola បានធ្វើឡើងតែប៉ុន្មាននាទី ក្រុមហ៊ុន PepsiCo ដែលជាក្រុមហ៊ុនគូប្រជែងនោះ ក៏បានប្រកាសដូចគ្នាក្នុងការបិទអាជីវកម្មរបស់ខ្លួនបណ្តោះអាសន្ននៅរុស្សី ដោយបន្តរក្សាទុកតែភេសជ្ជៈមួយចំនួនដូចជាទឹកដោះគោសម្រាប់កូនក្មេង ជាដើមដែលវានឹងស្ថិតនៅក្នុងបែបបទក្នុងលក្ខខណ្ឌ ជំនួយមនុស្សធម៍ទៅវិញ។

PepsiCo បានបញ្ជាក់ថា ដោយសាររក្សាទុកអាជីវកម្មភេសជ្ជផ្សេងដូចជាទឹកដោះគោនោះ គឺដើម្បីអាចជួយគាំទ្រដល់ជីវភាពរបស់បុគ្គលិកជនជាតិរុស្សីប្រមាណជា ២០០០០នាក់ និងក្រុមកម្មករជាង៤០០០០នាក់ ផ្សេងទៀតដែលស្ថិតនៅក្នុងសង្វាក់ ផលិតកម្មរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top