ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងមិនថយក្រោយ លើបន្ទាត់ក្រហមរបស់ខ្លួន ក្នុងកិច្ចចរចាក្រុងវីយែននោះទេ

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មិនបានគាំទ្រលើបន្ទាត់ក្រហម​ ណាមួយរបស់ខ្លួន នៅក្នុងកិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ហើយនឹងមិនធ្វើដូច្នេះឡើយ។

ធ្វើការកត់សម្គាល់នៅក្នុង កិច្ចប្រជុំដែលធ្វើឡើង នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ លោក Raisi បានបន្ថែមថា រដ្ឋបាលរបស់លោក បានបន្តយុទ្ធសាស្ត្រ “បន្សាបទណ្ឌកម្ម” ដោយមានភាពធ្ងន់ធ្ងរ នៅក្នុងជំហានដំបូង នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់។

នៅក្នុងជំហានទីពីរ លោក Raisi បានលើកឡើងថា អ៊ីរ៉ង់ស្វែងរកការដកទណ្ឌកម្ម របស់សហរដ្ឋអាមេរិក តាមរយៈការចរចា ដែលក្នុងនោះការគោរពពេញលេញ ចំពោះប្រទេសនេះត្រូវបានធានា។

លោកបានកត់សម្គាល់ថា រដ្ឋបាលរបស់លោកកំពុងបន្ត កិច្ចចរចានៅក្នុងរដ្ឋធានីវីយែន របស់អូទ្រីសទាំងស្រុងលើគោលការណ៍ និងក្របខ័ណ្ឌដែលបង្កើតឡើង ដោយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Seyyed Ali Khamenei ដោយប្រកាន់ខ្ជាប់នូវបន្ទាត់ក្រហម ដែលបានប្រកាសរបស់ខ្លួន។

អ៊ីរ៉ង់ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាច ពិភពលោកក្នុងខែកក្កដា ឆ្នាំ២០១៥។

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្ម ជាឯកតោភាគីឡើងវិញលើ តេអេរ៉ង់ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top