ព័ត៌មានអន្តរជាតិ

ISIS ប្រកាសមេដឹកនាំថ្មី និងអះអាងពីការស្លាប់ របស់មេដឹកនាំចាស់

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមភេវរកម្មអន្តរជាតិ ISIS បានប្រកាសបញ្ជាក់ ពីការបាត់បង់ជីវិតនៃមេដឹកនាំ លោក Abu Ibrahim Al-hashemi Al Qurashi ហើយជាមួយគ្នា ក៏បានប្រកាសជាផ្លូវការមេដឹកនាំថ្មី ដែលមានឈ្មោះស្រដៀងគ្នា Abu Al Hassan Al hashemi Al Quraishi ផងដែរ។

អ្នកនាំពាក្យរបស់ក្រុមភេវរកម្ម ដែលបានចេញមកបញ្ជាក់អះអាង អំពីព័ត៌មាននេះតាមរយៈសារព័ត៌មានរបស់ខ្លួន al-Furqan ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី មានការតាមស្វែងរកឈ្មោះនេះផងដែរ នៅលើបណ្តាញសង្គមទាំងឡាយ ប៉ុន្តែមិនមានអត្តសញ្ញាណណាមួយដែលគេអាចរកបាននោះដែរ។

គួរឲ្យដឹងដែរថាអតីតមេដឹកនាំ ISIS លើកនេះត្រូវបានគេសង្ស័យថា បានស្លាប់ដោយសារតែការបំផ្ទុះខ្លួនឯង និងក្រុមគ្រួសារនៅអំឡុងពេលប្រតិបត្តិការ ដែលបានធ្វើឡើងដោយកងកម្លាំងពិសេសអាមេរិក នៅប្រទេសស៊ីរី កាលពីខែមុន ហើយបានធ្វើឲ្យមនុស្ស១៣នាក់ ដែលស្ថិតនៅជាមួយគាត់ បានស្លាប់បាត់បង់ជីវិតជាមួយគ្នា៕ ប្រែសម្រួល៖ស៊ុនលី

To Top