ព័ត៌មានអន្តរជាតិ

Update: ហ្វីលីពីននឹងបើកទ្វា ឲ្យយោធាអាមេរិកចូលតាំងមូលដ្ឋាន បើជម្លោះជាមួយនឹងរុស្សី រាលដាលមកដល់អាស៊ី

" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ទូតហ្វីលីពីន បានបង្ហាញពីបំណងចង់ស្វាគមន៍ កងកម្លាំងយោធាអាមេរិក នៅក្នុងប្រទេសរបស់ខ្លួន ប្រសិនបើ វិបត្តិនៅអ៊ុយក្រែន នឹងបន្តកើនឡើង ទៅជាសង្គ្រាមដ៏មានកំដៅ ហើយរីករាលដាល ទៅជាជម្លោះរវាង អាមេរិកនិងរុស្សី។

មេដឹកនាំហ្វីលីពីន លោកប្រធានាធិបតី Rodrigo Duterte បានសម្រេចជ្រើសយក ខាងអាមេរិក នៅក្នុងសង្គ្រាមរវាងអាមេរិកនិងរុស្សី ជុំវិញបញ្ហាវិបត្តិ នៅអ៊ុយក្រែន ដោយសន្យាថានឹង ទទួលស្វាគមន៍ កងកម្លាំងយោធាអាមេរិក ក្នុងករណីបើសង្គ្រាមនេះ នឹងរីករាលដាល មកដល់តំបន់អាស៊ី។

" "

លោក Duterte បានបញ្ជាក់ថាគឺត្រៀមខ្លួនរួចរាល់ ទៅហើយក្នុងការបើកទីតាំង មូលដ្ឋានទៅតាមការស្នើសុំ របស់អាមេរិកនេះបើយោងតាមការបញ្ជាក់ ដោយលោក Manuel Romualdez ទូតហ្វីលពីន ប្រចាំនៅទីក្រុង វ៉ាស៊ិនតោន។

" "

លោក Romualdez បានបញ្ជាក់យ៉ាងដូច្នេះថា៖ លោក Duterte បានបញ្ជាក់ថាប្រសិនបើពួកគេ ស្នើសុំដើម្បីគាំទ្រហ្វីលីពីននោះ អ្វីៗគឺបានត្រៀមរួចរាល់ហើយ។ ហ្វីលីពីន នឹងរួចរាល់នៅក្នុងកិច្ចខិតខំប្រឹងប្រែង មួយនេះជាពិសេស ប្រសិនបើវិបត្តិអ៊ុយក្រែន នឹងរីករាលដាលមកដល់តំបន់អាស៊ី ហើយអាមេរិកអាចបង្កើត ទីតាំងមូលដ្ឋានថ្មី និងប្រើប្រាស់មូលដ្ឋានចាស់ នៅក្នុងប្រទេសហ្វីលីពីន បានគ្រប់ពេលប្រសិនបើចាំបាច់៕

ប្រែសម្រួល៖ស៊ុនលី

To Top