បរទេស៖ ទីបំផុតប្រធានាធិបតីបារាំងលោក Emmanuel Macron បានចេញមកធ្វើសេចក្តីថ្លែងការណ៍ បង្ហាញពីជំហរបស់គាត់ជុំវិញ បញ្ហាស្នើសុំសមាជិកភាពដោយអ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប ហើយថាក្នុងស្ថានភាព
ដែលកំពុងមានជម្លោះជាមួយនឹងរុស្សី បែបនេះ។
មេដឹកនាំបារាំងរូបនេះបានសម្រេចចិត្តប្រឆាំង ទៅនឹងដំណើរការស្នើសុំជាសមាជិកភាពពីប្រទេសអ៊ុយក្រែន ដោយបញ្ជាក់ថាកិច្ចការងារ ទាំងនោះមិនគួរសូម្បីតែយកមកពិចារណា ឡើយក្នុងកាលៈទេសៈបែបនេះ។
លោក Macron បានថ្លែងបែបនេះថា៖តើយើងគួរតែរៀបចំការងារដំណើរការ ការបញ្ជូលសមាជិកភាពនៃប្រទេសមួយដែលកំពុងកើតសង្គ្រាម ទៅរួចបានយ៉ាងណា?ខ្ញុំគិតថាវាមិនមែនជារឿង ដែលអាចទៅរួចនោះទេ។
រំលឹកថាកាលពីសប្តាហ៍មុនប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើការចុះហត្ថលេខាទៅលើសំណើរជាផ្លូវការ សុំចុះឈ្មោះចូលជាសមាជិកភាពរបស់អឺរ៉ុប ដោយអំពាវនាវឲ្យប្លុកអឺរ៉ុបទាំង២៧ ប្រទេសក្នុងការទទួលយក សំណើរនេះឲ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
