ព័ត៌មានអន្តរជាតិ

អតីតអធិការបតីអាល្លឺម៉ង់ កំពុងស្ថិតនៅទីក្រុង មូស្គូ ដើម្បីពិភាក្សាជាមួយលោក ពូទីន

បរទេស៖ លោក Gerhard Schroeder ដែលបានបម្រើការជាអធិការបតីអាល្លឺម៉ង់ពីឆ្នាំ 1998 ដល់ឆ្នាំ 2005 បានធ្វើដំណើរមកដល់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ហើយត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ ប្រសិនបើដូចសារព័ត៌មានចុះផ្សាយមែន នោះអ្នកនយោបាយអាល្លឺម៉ង់រូបនេះ នឹងព្យាយាមចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Schroeder ប្រសិនបើត្រូវបានគេបញ្ជាក់ គឺនឹងកើតឡើងនៅក្រោយជំនួបរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុង Antalya នៅថ្ងៃព្រហស្បតិ៍។

ទន្ទឹមនឹងនេះដែរ បណ្តឹងព្រហ្មទណ្ឌមួយត្រូវបានប្តឹងនៅក្នុងប្រទេសអាល្លឺម៉ង់ ប្រឆាំងនឹងអតីតអធិការបតីពាក់ព័ន្ធនឹង “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” នេះបើតាមកាសែត Badische Neueste Nachrichten បានរាយការណ៍កាលពីថ្ងៃអង្គារ៕

To Top