បរទេស ៖ ប្រទេសរុស្សី កាលពីថ្ងៃសុក្រម្សិលមិញនេះ តាមរយៈការចេញផ្សាយដោយ RT.com បានចេញផ្សាយថា នឹងសម្រេចជ្រើស យកថ្ងៃទី១៤ខែមិនាឆ្នាំ២០២២ តទៅ ដើម្បីផ្អាកដំណើរ ការបណ្តាញ សង្គមយក្ស Instagram ក្រោយចោទប្រកាន់ថា បណ្តាញសង្គមនេះ បានធ្វើការអនុញ្ញាតិ ឲ្យមានការទំនាក់ទំនងគ្នា រវាងក្រុមដែលបង្កអំពើហិង្សា និងប្រឆាំងទៅនឹងប្រទេសរុស្សី ។
រុស្សីបានបញ្ជាក់ថា សារទំនាក់ទំនងគ្នាជាច្រើន ដែលមាននៅលើបណ្តាញ សង្គមមួយនេះកំពុងតែធ្វើការញុះញុង និងបង្កហេតុឲ្យកើតទៅជាអំពើហិង្សា ដែលមានអត្ថន័យប្រឆាំង ទៅនឹងប្រទេសរុស្សី និងពលរដ្ឋរុស្សីទាំងឡាយ។
ការរឹតត្បិតនេះ នឹងចូលជាធរ មានក្នុងរយៈពេល៤៨ម៉ោងខាង ពោល គឺនៅត្រឹមថ្ងៃអាទិត្យដែលរដ្ឋាភិបាលរុស្សី នឹងទុកពេលវេលា សម្រាប់អ្នកប្រើប្រាស់ទាំងឡាយ ក្នុងការត្រឡប់យករូបថត និងវិដេអូរបស់ខ្លួន ត្រឡប់ចេញពី Instagram មកវិញ។
គួរឲ្យដឹងដែរថា រុស្សីធ្លាប់បានប្រកាសបិទដំណើរ ការរបស់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Instagram រួចមកហើយ កាលពីសប្តាហ៍មុនជាការឆ្លើយតប ដែលបណ្តាញ សង្គម យក្សមួយនេះ បានប្រកាសបិទមិន ឲ្យសារព័ត៌មានក្នុងស្រុក របស់រុស្សី ដូចជា RT.com និង Sputnik បានដំណើរការនៅលើបណ្តាញ របស់ខ្លួនទៀតឡើយ ៕
ប្រែសម្រួល៖ស៊ុនលី