ព័ត៌មានអន្តរជាតិ

Updated៖ សង្គ្រាមនៅអ៊ុយក្រែន ជាគំរូផ្តល់ឱ្យមានការធ្វើកំណែទម្រង់ នៃការបម្រុងយោធារបស់កោះតៃវ៉ាន់ 

NANSHIPU៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានទៅទស្សនកិច្ចការហ្វឹកហ្វឺនកងទ័ពបម្រុង ក្រោមគ្រោងការណ៍ថ្មីដើម្បីជំរុញការត្រៀមខ្លួនធ្វើសង្គ្រាមនៅថ្ងៃសៅរ៍នេះ ដែលជាកម្មវិធីមួយដែលទទួលបានកម្លាំងរុញច្រាន បន្ថែមពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដែលបានផ្តល់ឱ្យចិននូវភាពច្របូកច្របល់ប្រឆាំងនឹងដែនកោះមួយនេះ ។

សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យមានការជជែកដេញដោលគ្នាចំពោះកោះតៃវ៉ាន់ដែលទាមទារ ដោយចិនអំពីការត្រៀមខ្លួន និងយុទ្ធសាស្ត្ររបស់ខ្លួន ប្រសិនបើទីក្រុងប៉េកាំងធ្លាប់ធ្វើបានល្អលើការគំរាមកំហែង ដណ្តើមយកកោះនេះដោយកម្លាំងយោធា នោះ ។

រដ្ឋាភិបាលកោះតៃវ៉ាន់ បានប្រកាសកាលពីចុងឆ្នាំមុននូវកំណែទម្រង់នៃការហ្វឹកហ្វឺន កងកម្លាំងបម្រុងរបស់ខ្លួន រួមទាំងការបន្ថយទ្វេដងលើសមយុទ្ធប្រយុទ្ធ និងការបាញ់ប្រហារ ។

នៅក្រោមកម្មវិធីថ្មីដែលបានចាប់ផ្តើមក្នុងខែនេះ អ្នកបម្រុងទទួលបានការបណ្តុះបណ្តាល រយៈពេល២សប្តាហ៍ ជាជាងរយៈពេល៥ទៅ៧ថ្ងៃមុន ហើយចំណាយពេលច្រើនលើការហ្វឹកហ្វឺនប្រយុទ្ធដូចជា ការបាញ់កាំភ្លើងជាដើម ។

ដោយសង្កេតមើលការហ្វឹកហ្វឺន នៅឯកន្លែងបាញ់មីស៊ីល នៅ Nanshipu នៅខាងក្រៅរដ្ឋធានីតៃប៉ិ លោកស្រី Tsai ដែលស្លៀកពាក់ពេញលេញ នូវកម្លាំងយោធារួមទាំងពាសដែក ដោយបានលើកឡើងថា ក្រុមអ្នកការពារកំពុងទទួលបានការបណ្តុះបណ្តាលជាពិសេស នៅក្នុងតំបន់ដែលនៅជិតផ្ទះរបស់ពួកគេ ។

លោកស្រីបានថ្លែងថា “ស្ថានភាពថ្មីៗនេះនៅក្នុងប្រទេសអ៊ុយក្រែនបង្ហាញជាថ្មីម្តងទៀតថា ការការពារប្រទេស បន្ថែមពីលើសាមគ្គីភាព និងជំនួយអន្តរជាតិ គឺអាស្រ័យលើការរួបរួមរបស់ប្រជាជនទាំងមូល” ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Chiu Kuo-cheng បានប្រាប់ដល់អ្នកសារព័ត៌មានថា មានមេរៀនជាច្រើនដែលពួកគេអាចរៀនពីអ៊ុយក្រែន ដែលជាកន្លែងដែលគាត់បាននិយាយថា មនុស្សត្រូវបានផ្តល់កាំភ្លើង និងត្រូវបានបញ្ជូនទៅប្រយុទ្ធបន្ទាប់ពីការហ្វឹកហ្វឺនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top