ព័ត៌មានអន្តរជាតិ

Update៖ រាល់ការដាក់ទណ្ឌកម្មមកលើរុស្ស៊ី អាចធ្វើឲ្យស្ថានីយអវកាសអន្តរជាតិធ្លាក់

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ថា រាល់ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី អាចធ្វើឱ្យស្ថានីយអវកាសអន្តរជាតិធ្លាក់ ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានព្រមាននៅថ្ងៃសៅរ៍នេះ ដោយអំពាវនាវឱ្យដកវិធានការដាក់ទណ្ឌកម្ម ។

យោងតាមលោក Dmitry Rogozin ទណ្ឌកម្មដែលខ្លះគិតទុកជាមុន អំពីការលុកលុយរបស់ទីក្រុងម៉ូស្គូ មកលើអ៊ុយក្រែន អាចរំខានដល់ប្រតិបត្តិការរបស់យានអវកាសរុស្ស៊ី ដែលបម្រើដល់ ស្ថានីយអវកាសអន្តរជាតិ ”ISS” ។

ជាលទ្ធផល ផ្នែកខ្លះនៃស្ថានីយ៏ត្រូវបានជួយ កែតម្រូវតាមគន្លងរបស់វា អាចរងផលប៉ះពាល់ ដែលបណ្តាលឱ្យរចនាសម្ព័ន្ធទម្ងន់៥០០តោន “ធ្លាក់ចូលទៅក្នុងសមុទ្រ ឬនៅលើដី” ប្រធាន Roscosmos បានសរសេរនៅលើបណ្តាញសង្គម Telegram យ៉ាងដូច្នេះ ។

លោក Rogozin ដែលតែងតែបង្ហាញការគាំទ្រ របស់គាត់ចំពោះកងទ័ពរុស្ស៊ី នៅអ៊ុយក្រែនតាមបណ្តាញសង្គម បានលើកឡើងថា “ផ្នែកខ្លះនៃស្ថានីយ៏ធានាថា គន្លងរបស់ស្ថានីយ៍ ត្រូវបានកែតម្រូវ គិតជាមធ្យម១១ដងក្នុង១ឆ្នាំ រួមទាំងដើម្បីជៀសវាងបន្សល់នូវកម្ទេចកំទីអវកាស” ។

ការបោះពុម្ពផ្សាយផែនទី នៃទីតាំងដែល ISS អាចធ្លាក់មកក្រោម គាត់បានចង្អុលបង្ហាញថា វាមិនទំនងនៅក្នុងប្រទេសរុស្ស៊ីនោះទេ ។

“ប៉ុន្តែប្រជាជននៃប្រទេសផ្សេងទៀត ជាពិសេសប្រទេសដែលដឹកនាំដោយ “បង្កឲ្យមានការហែកហួរដោយសង្គ្រាម” គួរតែគិតអំពីតម្លៃនៃការដាក់ទណ្ឌកម្មប្រឆាំងនឹង Roscosmos គាត់បានបន្តដោយពណ៌នា អំពីប្រទេសដែលដាក់ទណ្ឌកម្មថា “ឆ្កួត” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top