ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតឡាវ ប្រចាំប្រទេសចិនថ្លែងថា ៖ រំពឹងទុកនូវកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដំណាក់កាលបន្ទាប់ 

ក្នុងអំឡុងមហាសន្និបាត នៃសភាទាំងពីរនៃប្រទេសចិនឆ្នាំ២០២២នេះ លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅប្រទេសចិន បានថ្លែងនៅក្នុងបទសម្ភាសន៍ពិសេសថាឆ្នាំ២០២២នេះ គឺជាឆ្នាំចុងក្រោយនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គហើយភាគីទាំងពីរឡាវ និងចិនកំពុងគ្រោងផែនការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដំណាក់កាលបន្ទាប់ ។

លោកស្រី Khamphao Ernthavanh បានថ្លែងថា មហាសន្និបាតនៃសភាទាំងពីរ គឺជាបង្អួចដ៏សំខាន់សម្រាប់ការស្វែងយល់ពីការអភិវឌ្ឍរបស់ប្រទេសចិន ។ ឆ្នាំនេះជាលើកទី៣ហើយដែលលោកស្រី បានចូលរួមស្តាប់មហាសន្និបាតនៃសភាទាំងពីរនេះ លោកស្រីបានយកចិត្តទុកដាក់ខ្ពស់ចំពោះរបាយការណ៍ការងាររដ្ឋាភិបាលចិន ។ ជាពិសេស សមិទ្ធិផលការងារកាលពីឆ្នាំមុនការលំបាក និងបញ្ហានានាដែលកំពុងប្រឈមព្រមនិងបញ្ហាដែលថា តើប្រទេសចិននឹងផ្តោតលើការកែលម្អសេដ្ឋកិច្ចជាតិនិងជីវភាព រស់នៅរបស់ប្រជាជននិងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នៅឆ្នាំ២០២២នេះ យ៉ាងដូចម្តេចជាដើម ។

លោកស្រី Khamphao Ernthavanh បានថ្លែងទៀតថា ការអភិវឌ្ឍទំនាក់ទំនងរវាងឡាវ និងចិននាពេលបច្ចុប្បន្ននេះបានឈានចូលដល់ដំណាក់កាលល្អ បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសទាំងពីរនឹងជំរុញយ៉ាងស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យពាណិជ្ជកម្ម កសិកម្ម ការវិនិយោគការកាត់បន្ថយភាពក្រីក្រនិងវិស័យផ្សេងៗទៀតហើយ រួមសហការគ្នាដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ ៕

To Top