បរទេស៖ លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោកថា «ខ្ញុំទើបតែធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩។ ខ្ញុំឈឺបំពង់កពីរបីថ្ងៃមកហើយ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា មិនអីទេ។
យោងតាមការបង្ហោះរបស់លោកអូបាម៉ា នៅលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោកបញ្ជាក់ថា ភរិយារបស់លោក គឺលោកស្រី Michelle និងរូបលោក ក៏បានថ្លែងអំណរគុណដែលបានចាក់វ៉ាក់សាំង និងចាក់ដូសជំរុញ ។
អតីតប្រធានាធីបតីអាមេរិករូបនេះ បានបន្ថែមថា ភរិយារបស់លោក Michelle គឺបានធ្វើតេស្តអវិជ្ជមាន ដែលនេះវាជាការរំលឹកដ៏ល្អមួយថា ទោះបីជាករណីឆ្លងវីរុសធ្លាក់ចុះក៏ដោយ អ្នកគួរតែចាក់វ៉ាក់សាំង និងចាក់ដូសជំរុញ ដើម្បីឱ្យវ៉ាក់សាំងបានជួយជួយការពារអ្នកពីរោគសញ្ញាធ្ងន់ធ្ងរ និងចម្លងដល់អ្នកដទៃ៕
ប្រែសម្រួលៈ ណៃ តុលា
