បរទេស៖ គិតមកត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ បាតុករប្រឆាំងទៅនឹងសង្គ្រាមដោយជនជាតិរុស្សី ដែលរស់នៅក្នុងទីក្រុងមូស្គូបាន បន្តធ្វើឡើងអស់រយៈពេល២សប្តាហ៍ មកហើយខណៈដែលការវាយប្រហារដោយរុស្សី លើអ៊ុយក្រែននៅតែបន្តនៅឡើយ។
អជ្ញាធរនៃប្រទេសរុស្សីកាលពីថ្ងៃម្សិលមិញនេះ ផងដែរបានបញ្ជាក់ថាបាតុករ ជាច្រើនរយនាក់ដែលមិនបាន ព្រមព្រៀងជាមួយនឹង និងធ្វើសកម្មភាពខុសច្បាប់ដោយការធ្វើបាតុកម្មតវ៉ានោះ បានបញ្ចប់ទៅដោយការចាប់ខ្លួនបានមនុស្សជាច្រើន រយនាក់បន្ថែមទៀត។
យោងតាមការបញ្ជាក់ដោយក្រុមមន្ត្រីប៉ូលីស នៃទីក្រុងមូស្គូបានឲ្យដឹងថាបាតុករប្រមាណជា៣០០នាក់ ត្រូវបានចាប់ខ្លួនប៉ុន្តែមិនបានបញ្ជាក់ទេថា មានមនុស្សប៉ុន្មាននាក់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ តវ៉ាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ៕
ប្រែសម្រួល៖ស៊ុនលី