ភ្នំពេញ៖លោក ហេង វាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងជាអ្នកតាមដានភូមិសាស្រ្តនយោបាយបានលើកឡើងថាលោក ពូទីន ប្រធានាធិបតីរុស្ស៊ីមិនត្រឡប់ក្រោយវិញឡើយព្រោះអឺរ៉ុបខាងកើត គឺជាទីកន្លែងដែលគេតម្រូវឲ្យ ពូទីនត្រូវតែទៅឲ្យដល់និងត្រូវតែប្រើប្រាស់អាវុធមហាប្រល័យខណៈសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន កំពុងបន្តអូសបន្លាយ។
លោក ហេង វាន់ដាបានបកស្រាយពន្យល់ និងលើកទឡ្ហីករណ៍មួយចំនួនមកបញ្ជាក់ដូចតទៅ៖
១. ពូទីន រងទណ្ឌកម្មគ្រប់ប្រភេទ និងកំពុងជំរុញឲ្យចិនបិទទំនាក់ទំនងជាមួយទៀត។
២. ផ្លូវដែល ពូទីន ត្រូវទៅគឺ អ៊ុយក្រែន។ បន្ទាប់ពីអ៊ុយក្រែន គឺ ម៉ុលដាវី ប៉ូឡូញ….,។ល។
៣. អឺរ៉ុបខាងកើត គឺជាទីកន្លែងដែលគេតម្រូវឲ្យ ពូទីន ត្រូវតែទៅឲ្យដល់ និង ត្រូវតែប្រើប្រាស់អាវុធមហាប្រល័យ រួមមាន អាវុធនុយក្លេអ៊ែរ និង អាវុធជីវសាស្ត្រ មុនគេនៅទីនោះ។
៤. ពូទីន មិនអាចត្រឡប់ក្រោយវិញបានឡើយ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
