ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ី ផ្ញើសារទៅឱ្យក្រុមទាហានស៊ីឈ្នួល នៅក្នុងប្រទេសអ៊ុយក្រែនថា «រុស្ស៊ីនឹងគ្មានក្តីមេត្តាឡើយ សម្រាប់អ្នកស៊ីឈ្នួល»

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលលោកខាងលិច ដែលលើកទឹកចិត្តពលរដ្ឋរបស់ពួកគេឱ្យចុះឈ្មោះ ក្នុងប្រទេសអ៊ុយក្រែន គឺនឹងទទួលខុសត្រូវចំពោះការស្លាប់របស់ពួកគេ ដោយរុស្ស៊ីបានប្តេជ្ញាបន្តការវាយប្រហារដូចជា ការបំផ្លាញមូលដ្ឋាន Yavorov និងមិនបង្ហាញការអាណិតអាសូរ ដល់ទាហានស៊ីឈ្នួលទាំងអស់នោះឡើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យយោធារុស្ស៊ី ឧត្តមសេនីយឯក Igor Konashenkov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា “ទីតាំងទាំងអស់នៃទាហានស៊ីឈ្នួលបរទេស នៅក្នុងប្រទេសអ៊ុយក្រែន គឺរុស្ស៊ីបានដឹងអស់ហើយ។ ខ្ញុំចង់ព្រមានអ្នកម្តងទៀត – វានឹងមិនមានការអាណិតអាសូរចំពោះ ទាហានស៊ីឈ្នួលទេ មិនថាពួកគេនៅទីណា នៅលើទឹកដីនៃអ៊ុយក្រែននោះទេ។

លោក Konashenkov បានបន្ថែមថា រដ្ឋាភិបាលលោកខាងលិចមួយចំនួន បានលើកទឹកចិត្តពលរដ្ឋរបស់ពួកគេឱ្យប្រយុទ្ធប្រឆាំងនឹង កងទ័ពរុស្ស៊ីក្នុងនាមជា ទាហានស៊ីឈ្នួល ដោយបន្ថែមថា “ការទទួលខុសត្រូវបន្ថែមទៀត សម្រាប់ការស្លាប់របស់ពលរដ្ឋបរទេសប្រភេទនេះ នៅអ៊ុយក្រែនគឺស្ថិតនៅលើការដឹកនាំរបស់ ប្រទេសទាំងនេះតែប៉ុណ្ណោះ”៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top