ព័ត៌មានអន្តរជាតិ

ប្រធានក្រុមប្រឹក្សាអឺរ៉ុប ថា បើណាតូ ចូលក្នុងជម្លោះអ៊ុយក្រែន នឹងកើតមានសង្គ្រាម លោកលើកទី៣

បរទេស៖ ប្រធានក្រុមប្រឹក្សា អឺរ៉ុប លោក Charles Michel បានប្រាប់ El Pais នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទថា EU “មិនធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ” ។ លោកបាននិយាយថា ប្រទេសលោកខាងលិច មិនគួរចូលរួមក្នុងជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវឡើយ ដោយលោកបានលើកហេតុផលថា ការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងអង្គការណាតូ នឹងមិនមានន័យអ្វីខ្លី នៃសង្គ្រាមលោកីយ៍ នុយក្លេអ៊ែរ នោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក ហើយបច្ចុប្បន្នជា ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះ បានប្រាប់ El Pais នៅថ្ងៃសៅរ៍បន្ទាប់ពីថ្ងៃសុក្រថា “រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ ហើយយើងដឹងយ៉ាងច្បាស់ថា ប្រសិនបើជម្លោះនេះប្រែទៅជា ជម្លោះ រវាងណាតូ និងរុស្ស៊ី យើងនឹងធ្លាក់ចូលទៅក្នុងសង្រ្គាមលោកលើកទី 3” ។

កិច្ចប្រជុំកំពូល EU នៅទីក្រុង Versailles ប្រទេសបារាំង។ លោក Michel បានតស៊ូមតិសម្រាប់ ការសន្ទនាដោយព្រមានថា “ជម្លោះទាំងអស់គឺធ្ងន់ធ្ងរ ខ្លាំង និងជាញឹកញាប់គឺពិបាក” ប៉ុន្តែសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ីបានបន្ថែម “វិមាត្រនៃធម្មជាតិខុសគ្នា” ថ្មីទៅនឹងការប្រឈមមុខគ្នា ខាងយោធា ដែលមានសក្តានុពល ជាមួយទីក្រុងម៉ូស្គូ៕

ប្រែសម្រួលៈ ណៃ តុលា

To Top