ព័ត៌មានអន្តរជាតិ

Update: សេតវិមានអាមេរិក ព្រមានចិន មិនឲ្យជួយរុស្ស៊ី តាមគ្រប់មធ្យោបាយ

បរទេស៖ សេតវិមាន បានបញ្ជាក់កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានព្រមានចិន មិនឲ្យជួយរុស្ស៊ី ក្នុងគ្រប់មធ្យោបាយ ណាមួយឡើយ បន្ទាប់ពីជំនួបរវាងទីប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី Joe Biden និងអ្នកការទូតជាន់ខ្ពស់ របស់ចិន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មានថា ប្រសិនបើប្រទេសចិនផ្តល់ “ផ្នែកយោធា ឬជំនួយផ្សេងទៀត” ដល់ប្រទេសរុស្ស៊ី “នឹងមានផលវិបាកយ៉ាងសំខាន់” ។

ផ្ទាំងពាណិជ្ជកម្ម

ចំពោះអ្វីដែលអាចនឹងមាននោះ លោកស្រី Psaki បានត្រឹមតែនិយាយថា សហរដ្ឋអាមេរិកនឹង “សម្របសម្រួលជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើងដើម្បីធ្វើការសម្រេចចិត្តនោះ”។ ការលើកឡើង របស់លោកស្រីកើតឡើង បន្ទាប់ពីកិច្ចប្រជុំក្នុងទីក្រុងរ៉ូម រវាងទីប្រឹក្សាសន្តិសុខជាតិ របស់លោក Biden លោក Jake Sullivan និងបេសកជនចិន Yang Jiechi។ ខណៈពេលដែលកិច្ចប្រជុំ បានដំណើរការអស់ជាច្រើនខែ និងពាក់ព័ន្ធ នឹងរបៀបវារៈដ៏យូរ ជម្លោះនៅអ៊ុយក្រែន ក៏ត្រូវបានពិភាក្សាផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top