មហាសន្និបាត នៃសភាទាំងពីររបស់ប្រទេសចិន ប្រចាំឆ្នាំ២០២២ បានបិទបញ្ចប់ដោយគាប់ប្រសើរ នាពេលកន្លងនេះ។ ក្នុងអំឡុងពេលមហាសន្និបាត លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្លាស់ប្តូរមតិយោបល់ ជាមួយតំណាងប្រជាជន និងសមាជិកសភា ប្រឹក្សានយោបាយ ប្រជាជនអំពីការងារ ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅ របស់ប្រជាជន។
ការពង្រឹងទស្សនៈសហគមន៍រួមវាសនា នៃប្រជាជាតិចិន ត្រូវផ្តោតលើការងារធំៗ ដែលអាចមើលឃើញ និងការងារដែលមើលមិនឃើញ ការងារគ្រប់វិស័យគួរធ្វើដោយមធ្យ័តធ្វើដោយលម្អិត។
ត្រូវបង្កើនការជួយប្រជាជន ដែលជួបនឹងការលំបាក ដោយសារស្ថានការណ៍ជំងឺឆ្លង ធ្វើការងារជួយជនពិការ ឱ្យទទួលបានការអប់រំនិងឱកាសការងារឱ្យបានល្អ បង្ក្រាបយ៉ាងម៉ឺងម៉ាត់លើទង្វើខុសច្បាប់ ដែលធ្វើបាបស្ត្រី កុមារ មនុស្សចាស់ និងជនពិការ។
ការសម្រេចគោលដៅទាំងពីរ នៃការបញ្ចេញការបូនទាប ចាំបាច់ត្រូវឈរលើមូលដ្ឋាន នៃស្ថានការណ៍ប្រទេសជាតិ គួរធ្វើជាបណ្តើៗ មិនអាចអន្ទះសា ចង់ទទួលផលឆាប់ៗនោះទេ។ បើយើងមិនទាន់ដឹងច្បាស់ថា របរចិញ្ចឹមជីវិតថ្មីវាយ៉ាងណាផង ក៏ប្រញាប់បោះបង់ចោល របរចិញ្ចឹមជីវិតចាស់ គឺមិនបានទេ។
កុំធ្វេសប្រហែសលើបញ្ហាសន្តិសុខ ស្បៀងអាហារ កុំយល់ខុសថាឈានចូល សម័យឧស្សាហូបនីយកម្ម ហើយមិនបាច់គិតគូរ ពីបញ្ហាហូបចុក ហើយក៏កុំប្រាថ្នាថាពឹងលើទីផ្សារអន្តរជាតិ អាចដោះស្រាយបញ្ហានេះបាន។ មានតែប្រកាន់ខ្ជាប់ថា ខ្លួនទីពឹងខ្លួន ផ្តោតសំខាន់លើទីផ្សារក្នុងស្រុក ធានាបរិមាណផលិតកម្ម នាំចូលក្នុងកម្រិតសមរម្យ និងផ្អែកលើបច្ចេកវិទ្យា។
គណៈកម្មការបក្សកុម្មុយនិស្ត និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ សុទ្ធតែត្រូវរ៉ាប់រងភារកិច្ច ក្នុងការការពារដីស្រែ ដោយគ្រប់ជ្រុងជ្រោយ ខាងមជ្ឈិមនិងមូលដ្ឋានរួមគ្នា ដើម្បីការពារខ្សែបន្ទាត់ក្រហម នៃដីស្រែទំហំ ១៨០០ លានmu ដោយប្រាកដប្រជា។
អនុលោមតាមភាពប្រែប្រួល នៃតម្រូវការចំពោះចំណីអាហារ របស់ប្រជាជន ស្របនឹងផ្គត់ផ្គង់ស្បៀងអាហារ ឱ្យបានគ្រប់គ្រាន់ ត្រូវធានាការផ្គត់ផ្គង់ដោយមានប្រសិទ្ធភាព ចំពោះចំណីអាហារគ្រប់យ៉ាងទាំងសាច់ បន្លែផ្លែឈើ គ្រឿងសមុទ្រជាដើម ដើម្បីបំពេញតម្រូវការរបស់ប្រជាជន ដែលចង់ទទួលបានជីវភាព រស់នៅកាន់តែល្អបវរ៕






