ព័ត៌មានអន្តរជាតិ

ចិន ជំរុញ ឲ្យអាមេរិក ចាត់វិធានការជាក់ស្តែង ដើម្បីបន្ធូរបន្ថយស្ថាន ការណ៍នៅអ៊ុយក្រែន

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញ ឱ្យសហរដ្ឋអាមេរិក ខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍ នៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។

អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតប ទៅនឹងសំណួរ ស្តីពីការចោទ ប្រកាន់ នាពេលថ្មីៗនេះ ដែលត្រូវបានរាយការណ៍ ដោយសហរដ្ឋអាមេរិក ដែលមិនបញ្ចេញឈ្មោះផ្លូវការ ស្តីពីទំនាក់ទំនងរវាងរុស្ស៊ី និងចិន ទាក់ទងនឹងវិបត្តិ នៅអ៊ុយក្រែន។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ មន្ត្រីរូបនេះបានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកបានជូនដំណឹងដល់អង្គការណាតូ និងសម្ព័ន្ធមិត្តអាស៊ីមួយចំនួនថា រុស្ស៊ីបានស្នើសុំជំនួយផ្នែកយោធា និងសេដ្ឋកិច្ចពីប្រទេសចិន ហើយថាប្រទេសចិនបានយល់ព្រម ប៉ុន្តែនឹងបដិសេធជាសាធារណៈ។

ផ្ទាំងពាណិជ្ជកម្ម

ដោយកត់សម្គាល់ថា រុស្ស៊ីបានបដិសេធការស្នើសុំជំនួយ យោធាពីប្រទេសចិន លោក ចាវ បានលើកឡើងថា សហរដ្ឋអាមេរិកបង្កើត និងផ្សព្វផ្សាយព័ត៌មាន មិនពិតពីពេលមួយទៅពេលមួយ ហើយសកម្មភាពបែបនេះ គឺគ្មានវិជ្ជាជីវៈ គ្មានសីលធម៌ និងគ្មានការទទួលខុសត្រូវទាល់តែសោះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top