ព័ត៌មានអន្តរជាតិ

អាមេរិក ប្រាប់ឥណ្ឌា ឱ្យគិតឱ្យបាន២ដង មុននឹងសម្រេច ទិញប្រេងពីរុស្ស៊ី

បរទេស ៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានជំរុញឱ្យប្រទេសឥណ្ឌា កុំឱ្យឆ្លងកាត់ផែនការ ទិញប្រេងឆៅរុស្ស៊ី ដែលបញ្ចុះតម្លៃ ដោយនិយាយថា គម្រោងទិញនេះ នឹងផ្តល់ការគាំទ្រដល់ “ភាពជាអ្នកដឹកនាំ” របស់ទីក្រុងម៉ូស្គូ ចំពេលមានការវាយលុក ផ្នែកយោធា នៅក្នុងប្រទេស អ៊ុយក្រែន បន្ទាប់ពីមន្ត្រីនៅទីក្រុងញូវ ដែលី បាននិយាយថា ប្រទេសរបស់លោកនឹង “រីករាយ” ដើម្បី ទទួលយកការផ្តល់ជូន ។

យោងតាមសារព័ត៌មានRT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលសួរអំពីរបាយការណ៍ថ្មីៗ ដែលថា ឥណ្ឌាអាច ទទួលយកសំណើ របស់រុស្ស៊ី សម្រាប់តម្លៃប្រេងឆៅថោកជាងនោះ លេខាធិការសារព័ត៌មាន សេតវិមានលោកស្រី Jen Psaki បាននិយាយថា ប្រជាជាតិនានា គួរតែពិចារណាពីតួនាទី របស់ពួកគេក្នុងប្រវត្តិសាស្ត្រ នៅពេលដោះស្រាយជាមួយទីក្រុងមូស្គូ ក្នុងអំឡុងពេលវាយប្រហារ លើអ៊ុយក្រែន ទោះបីជាបានកត់សម្គាល់ថា ការផ្លាស់ប្តូរ នឹងមិនធ្វើឱ្យខូចដល់ទណ្ឌកម្ម សេដ្ឋកិច្ចលោកខាងលិច ។

ការអត្ថាធិប្បាយ របស់លោកស្រី Psaki ធ្វើឡើងបន្ទាប់ពីមន្ត្រីឥណ្ឌាពីររូប បានប្រាប់រ៉យទ័រថា ទីក្រុងញូវដែលីបច្ចុប្បន្នកំពុង ថ្លឹងថ្លែងសំណររបស់រុស្ស៊ី ដោយបានកត់សម្គាល់ថា ប្រទេសរបស់គាត់ទំនង ជាទទួលយកសំណើនេះ ។ របាយការណ៍ផ្សេងទៀត ក៏បង្ហាញថា ប្រទេសទាំងពីរនាពេលនេះ កំពុងធ្វើការលើយន្តការពាណិជ្ជកម្មទ្វេភាគី ដែលពាក់ព័ន្ធនឹងប្រាក់រូពី និងប្រាក់ rubles របស់រុស្ស៊ី ។ ខណៈដែលប្រទេសឥណ្ឌា នាពេលបច្ចុប្បន្នបាន នាំចូលតែប្រហែល 3% នៃប្រេង របស់ខ្លួន ពីប្រទេសរុស្ស៊ី តម្លៃកើនឡើងខ្ពស់ – កើនឡើង 40% រហូតមកដល់ពេលនេះ – អាចធ្វើឱ្យសំណើ របស់ទីក្រុងម៉ូស្គូ កាន់តែទាក់ទាញ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top