នាយប់ថ្ងៃទី ១៣ ខែមីនា ការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ បានបិទបញ្ចប់ នៅពហកីឡដ្ឋានជាតិចិន។ ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ដ៏អស្ចារ្យមួយលើកនេះ បានផ្តល់វេទិកានិងឆាក សម្រាប់អត្តលិក បណ្តាប្រទេសនានា ប្រកួតប្រជែងគ្នា និងបង្ហាញពីភាពអស្ចារ្យនៃជីវិត ដែលបានរួមចំណែកថ្មី សម្រាប់បុព្វហេតុកីឡាសកល បង្ហាញដោយពេញលេញ នូវទំនួលខុសត្រូវសកល និងការរួមចំណែកដ៏ឆ្នើម របស់ប្រទេសធំទិសបូព៌ា ក៏ដូចជាជាការអនុវត្តជាក់ស្តែង យ៉ាងរស់រវើកនូវគំនិតទស្សនៈ សហគមន៍រួមវាសនាតែមួយ របស់មនុស្សជាតិ លើវិស័យកីឡាអន្តរជាតិផងដែរ។
“កីឡាអូឡាំពិកទាំងពីរ មានភាពអស្ចារ្យដូចគ្នា”។ ចំពោះព្រឹត្តិការណ៍កីឡា ដែលសំខាន់ដូចគ្នា ជានិច្ចកាល លោក Xi Jinping ប្រធានរដ្ឋចិន តែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងជំរុញដោយផ្ទាល់។
តាំងពីឆ្នាំ ២០១៧ មក ពេលចុះសិក្សាការងារត្រៀមរៀបចំ នៅកន្លែងផ្ទាល់ ៥ លើក លោក Xi Jinping សុទ្ធតែស្តាប់ការរាយការណ៍ អំពីការងារត្រៀមរៀបចំ នៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកក្នុងពេលតែមួយ ដើម្បីរៀបចំចាត់ចែងការងារ គ្រប់ផ្នែកជាទូទៅ។
ថ្ងៃបើកការប្រកួតកីឡាប៉ារ៉ាឡាំពិក ចំពេលបើកមហាសន្និបាតសភាទាំងពីរ។ នៅថ្ងៃទី ៤ ខែមីនា ទោះបីជាមានសកម្មភាព ការងារមមាញឹកក្តី តែលោក Xi Jinping បានឆ្លៀតពេលចូលរួម ពិធីសម្ពោធបើកការ ប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា។
ក្រោមការយកចិត្តទុកដាក់ និងការជំរុញពីលោក Xi Jinping ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ទទួលបានការវាយតម្លៃខ្ពស់ ពីសំណាក់អត្តពលិក មន្ត្រីកីឡានិងគណៈកម្មាធិការ ប៉ារ៉ាឡាំពិកអន្តរជាតិ។ លោក Andrew Parsons ប្រធានគណៈកម្មាធិការ ប៉ារ៉ាឡាំពិកអន្តរជាតិ បានកោតសរសើរថា ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង គួរឱ្យភ្ញាក់ផ្អើល មានសុវត្ថិភាពអាចទុកចិត្តបាន និងមានភាពអស្ចារ្យណាស់ ដែលបានបង្កើតជាគំរូ សម្រាប់ការប្រកួតប៉ារ៉ាឡាំពិក រដូវរងានាពេលអនាគត។
ជនពិការមានចំនួនប្រហែល ១៥% នៃប្រជាជនទូទាំងពិភពលោក ដែលជាចំណែកដ៏សំខាន់មួយ នៃសហគមន៍រួមវាសនាតែមួយ របស់មនុស្សជាតិ។ លោក Xi Jinping បានលើកឡើងថា ជំរុញការអភិវឌ្ឍជានិរន្តរភាព ក្នុងក្របខ័ណ្ឌទូទាំងពិភពលោក មិនអាចបោះចង់ចោល មនុស្សណាម្នាក់ទេ ត្រូវយកចិត្តទុកដាក់ជាពិសេស ចំពោះជនពិការ។
ការយកចិត្តទុកដាក់ជាពិសេស ត្រូវបានអនុវត្តដោយគ្រប់ជ្រុងជ្រោយ ក្នុងការរៀបចំការប្រកួត និងសេវាកម្ម នៃការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង។ បរិក្ខារគ្មានឧបសគ្គ ដូចជាជណ្តើរយន្ត និងបន្ទាប់ទឹកជាដើមមានសព្វគ្រប់ សេវាកម្មស្ម័គ្រចិត្តដូចជារុញរទេះរុញជាដើម ក៏មិនដែលខ្វះដែរ។
ព្រឹត្តិការប្រកួតកីឡា ដ៏អស្ចារ្យគ្មានអ្វីប្រៀបផ្ទឹមមួយ លើកមិនត្រឹមតែត្រូវការរៀបចំ ប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ក៏ត្រូវការអត្តពលិកចូលរួម ការប្រកួតបញ្ចេញសមត្ថភាព ដោយលេចធ្លោដែរ។
ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ជាការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាដែលមាន អត្តពលិកចូលរួមច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ។ អត្តពលិកពិការជិត ៦០០ នាក់ ដែលមកពីប្រទេសនិងតំបន់ចំនួន ៤៦ បានចូលរួមការប្រកួត នៃវិញ្ញាសាធំៗចំនួន ៦ និងវិញ្ញាសាតូចៗចំនួន ៧៨។
ក្នុងការប្រកួតលើកនេះ ប្រតិភូកីឡាចិនមិនត្រឹមតែ បានចូលរួមវិញ្ញាសាធំៗទាំង ៦ ជាលើកដំបូងប៉ុណ្ណោះទេ ថែមទាំងបានឈរ នៅលេខរៀងទីមួយ នៃតារាងមេដាយមាស និងតារាងមេដាយទៀតផង វាបានបង្ហាញពីមុខមាត់ទំនុកចិត្តលើខ្លួនឯង និងពឹងលើខ្លួនឯងរបស់ជនពិការចិន គឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើក អំពីកិច្ចកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ។
ក្នុងសង្វៀនប្រកួត នៃការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង យើងមើលឃើញថា អត្តពលិកប្រទេសនានា ព្យាយាមប្រកួតប្រជែងគ្នា ដែលបានបង្ហាញពីគុណតម្លៃ ប៉ារ៉ាឡាំពិកដែលក្លាហាន ប្ដេជ្ញាចិត្ត លើកទឹកចិត្តនិងសមភាព។
អត្តពលិកនិងបុគ្គលិកការងារ សញ្ជាតិខុសៗគ្នាក្លាយទៅជា ដៃគូជិតស្និទ្ធ ដែលបានជំរុញការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នារវាងអរិយ្យធម៌ខុសៗគ្នា។ អ្នករៀបចំការប្រកួត និងអ្នកស្ម័គ្រចិត្ត ព្រមនិងការរៀបចំដ៏ឆ្នើម បរិក្ខារគ្មានឧបសគ្គ ដ៏ល្អប្រសើរ និងសេវាកម្មដ៏កក់ក្តៅ ធ្វើឱ្យពិភពលោកមើលឃើញ ភាពអាចជឿទុកចិត្តបាន ភាពគួរឱ្យស្រឡាញ់ និងភាពគួរឱ្យស្ញប់ស្ញែង របស់ប្រទេសចិន។
ការរៀបចំដោយគាប់ប្រសើរ នៃការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង មិនត្រឹមបានសម្រេចការសន្យាយ៉ាងម៉ឺងម៉ាត់ ចំពោះសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបានសាបព្រួសក្តីស្រឡាញ់ និងភាពបរិយាប័ន្ន ក្នុងដួងចិត្តរបស់មនុស្ស កាន់តែច្រើន បំផុសកម្លាំងស្មារតីដ៏ខ្លាំងក្លា ដែលមនុស្សជាតិទាំងមូល រួមសុខរួមទុក្ខ រួមគ្នាឆ្ពោះទៅមុខ និងបានបំភ្លឺផ្លូវទៅមុខ ដែលពិភពលោកទាំងមូលចាប់ដៃគ្នា ស្វែងរកសាមគ្គីភាព សន្តិភាពនិងមិត្តភាព៕