ព័ត៌មានអន្តរជាតិ

Update: នៅក្នុងសភាកាណាដា៖ លោក Zelensky ប្រើសម្តីវាយប្រហារ លើលោកខាងលិចថា មនុស្សលាក់ពុត

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់ខ្លាំងៗចំពោះ លោកខាងលិចនៅក្នុងសភាកាណាដា កាលពីថ្ងៃអង្គារសម្រាប់ការបដិសេធមិនបង្កើតការហោះហើរនៅអ៊ុយក្រែន ក្នុងគោលបំណងបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយបង្ហាញខ្លួននៅចំពោះមុខសមាជិក សភាកាណាដាតាមរយៈតំណភ្ជាប់វីដេអូ លោក Zelensky បានបញ្ចេញការស្តីបន្ទោសយ៉ាងស្តើងចំពោះការបដិសេធរបស់លោកខាងលិច ក្នុងការបង្កើតតំបន់គ្មានការហោះហើរលើអ៊ុយក្រែន ឬផ្គត់ផ្គង់ប្រទេសនេះជាមួយនឹងយន្តហោះចម្បាំង។

លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយថា «សង្រ្គាមតែងតែលាតត្រដាងអ្វីគ្រប់យ៉ាងដែលមនុស្សមានសមត្ថភាព។ អ្នកណាខ្លាំង អ្នកណាខ្សោយ, អ្នកណាឆ្លាត អ្នកណាមើលមិនឃើញ, អ្នកណាស្មោះត្រង់ ហើយអ្នកណាជាអ្នកលាក់ពុត»៕

To Top