ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីសែល បានពិភាក្សាអំពីស្ថានភាពអ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈ ស្តីពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន និងវិធានការដើម្បីជម្លៀសជនស៊ីវិល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងនោះដែរលោកពូទីន បានគូសបញ្ជាក់ពីការវាយតម្លៃរបស់លោក អំពីការចរចាដែលកំពុងបន្តរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ស្តីពីដំណោះស្រាយដែលអាចកើតមាននៃវិបត្តិ៕ប្រែសម្រួល ឈូក បូរ៉ា