ព័ត៌មានអន្តរជាតិ

Update: ប្រទេសចិន ឆ្លើយតបចំពោះការព្រមានដាក់ទណ្ឌកម្ម ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន

បរទេស៖ ខណៈពេលដែលបញ្ជាក់ថា ប្រទេសចិននឹងក្រោកឈរឡើង ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចស្របច្បាប់របស់ខ្លួន នៅចំពោះមុខទណ្ឌកម្មរបស់ លោកខាងលិចនោះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Wang Yi បានបដិសេធចំពោះគំនិតដែលថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងឈរ នៅខាងភាគីរុស្ស៊ី នៅក្នុងជម្លោះអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Wang Yi ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអេស្ប៉ាញលោក José Manuel Albares Bueno ថា “ចិនមិនមែនជាភាគីនៃវិបត្តិ [អ៊ុយក្រែន] ហើយក៏មិនចង់ឱ្យទណ្ឌកម្ម ប៉ះពាល់ដល់ប្រទេសចិនដែរ។ ប្រទេសចិនមានសិទ្ធិការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន” ។

រដ្ឋមន្ត្រីការបរទេសចិនរូបនេះ ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងមូស្គូ និង រដ្ឋាភិបាលទីក្រុង គៀវ ចូលរួមកិច្ចសន្ទនា ដើម្បីទប់ស្កាត់ការកើនឡើង ភាពតានតឹងបន្ថែមទៀត ដោយនិយាយថា មានតែការទូតប៉ុណ្ណោះដែលអាច “បើកទ្វារទៅរកសន្តិភាព” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top