ព័ត៌មានអន្តរជាតិ

រុស្ស៊ី វាយប្រហារចំទីតាំងជ្រកកោន ពលរដ្ឋស៊ីវិលមួយកន្លែង មានមនុស្សជាង ១០០០នាក់

បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្ស៍ BBC នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាកងកម្លាំងយោធា នៃប្រទេសរុស្ស៊ី បានបើកយុទ្ធនាការ ទំលាក់គ្រាប់បែកមួយ ចំទីតាំងរោងកុនមួយកន្លែង ដែលជឿជាក់ថាកំពុងជ្រកកោន ដោយពលរដ្ឋស៊ីវលជាច្រើនរយនាក់ នៅពីខាងក្នុងស្ថិតនៅក្នុងទីក្រុង Mariupol។

អភិបាលរងក្រុងលោក Sergei Orlov បានអះអាងប្រាប់ BBC ថាក្នុងគ្រាដែលគ្រាប់បែក បានទំលាក់ចំទីតាំងនេះ ពលរដ្ឋស៊ីវិល ដែលកំពុងជ្រកកោន មានចំនួនចន្លោះពី១០០០ ទៅ១២០០នាក់ ដូច្នេះមកដល់ពេលនេះ ចំនួនអ្នកបាត់បង់ជីវិត និងរបួសនៅមិនទាន់អាច ធ្វើការរាប់បានច្បាស់នៅឡើយទេ។

គួរឲ្យដឹងដែរថា កន្លងមកការវាយប្រហារ តាមអាកាសដោយរុស្ស៊ី បានធ្វើឡើងនៅចំនៅទីតាំង ជ្រកកោនរបស់ពលរដ្ឋស៊ីវិល ជាច្រើនមកហើយ ដូចជាមន្ទីរពេទ្យវិហារសាសនា ព្រមទាំងទីតាំងអាផាតមិនផងដែរ។

អជ្ញាធរនៃទីក្រុង Mariupolបានអះអាងថា គិតចាប់តាំងតែពីពេល ដែលមានសង្គ្រាមលុកលុយ ដោយរុស្ស៊ី ពលរដ្ឋស៊ីវិលនៅក្នុងទីក្រុងនេះ ប្រមាណជា២៤០០នាក់មកហើយ ដែលបានបាត់បង់ជីវិត ខណៈដែលពលរដ្ឋជាង៣០០០០
នាក់ទៀត នៅបន្តជាប់ខ្លួន នៅក្នុងទីក្រុងនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top