ព័ត៌មានអន្តរជាតិ

វៀតណាម លុបចោលតម្រូវការ ប័ណ្ណវ៉ាក់សាំង និងការធ្វើច័តាឡីស័ក សម្រាប់ភ្ញៀវអន្ដរជាតិ

ហាណូយ ៖ ភ្ញៀវបរទេសដែលចូលទៅប្រទេស វៀតណាម នឹងលែងត្រូវការបង្ហាញវិញ្ញា បនបត្រវ៉ាក់សាំងជំងឺកូវីដ-១៩ ឬត្រូវដាក់ឱ្យនៅដាច់ ដោយឡែកពីគេទៀតហើយ នេះបើយោងតាមគោលការណ៍ចុងក្រោយ ដែលចេញផ្សាយ ដោយក្រសួង សុខាភិបាលវៀតណាម។

បទប្បញ្ញត្តិដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃអង្គារ នៅពេលដែលប្រទេស វៀតណាម បានប្រកាសពីការ ចាប់ផ្តើមឡើងវិញ ពេញលេញ នៃសកម្មភាពទេសចរណ៍ អន្តរជាតិរបស់ខ្លួន បានចែងថា ភ្ញៀវទេសចរ ដែលមានការធ្វើតេស្តជំងឺកូវីដ-១៩ អវិជ្ជមានអាចរីករាយ នឹងការធ្វើដំណើរដោយគ្មានការដាក់ ឱ្យនៅដាច់ដោយឡែក ពីគេទៀតឡើយ ។

អ្នកដំណើរ ដែលចូលប្រទេសវៀតណាម តាមផ្លូវអាកាសនឹងត្រូវបង្ហាញភស្តុតាង នៃការធ្វើតេស្តរកជំងឺកូវី-១៩ អវិជ្ជមានមុន ពេលចេញដំណើរ ហើយលទ្ធផលត្រូវ តែបញ្ជាក់ដោយអាជ្ញាធរ នៃប្រទេស ដែលការធ្វើតេស្ត ត្រូវបានធ្វើឡើង ។

អ្នកដែលចូល តាមរយៈផ្លូវ សមុទ្រ និងផ្លូវដែកអាចធ្វើតេស្ត ក្នុងរយៈពេល ២4ម៉ោងនៅពេលមកដល់ ។ ប្រសិនបើលទ្ធផល គឺអវិជ្ជមាន ពួកគេអាចធ្វើដំណើរ ទៅក្រៅកន្លែងស្នាក់នៅ ដោយវិធានការ សុខភាពសាធារណៈនៅតែមាន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top