លោក Steffen Hebestreit អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ការបញ្ជូនយោធាណាតូ ឱ្យទៅអ៊ុយក្រែនសម្រាប់គោលបំណងណាមួយគួរតែជា “បន្ទាត់ក្រហម” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Hebestreit បានឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារសម្រាប់ “បេសកកម្មរក្សាសន្តិភាព” របស់ណាតូទៅកាន់អ៊ុយក្រែន ចំពេលមានការវាយលុកផ្នែកយោធាដែលកំពុងបន្តរបស់រុស្ស៊ី។
មន្ត្រីអាល្លឺម៉ង់បាននិយាយថា វានឹងពិបាកណាស់ក្នុងការបែងចែករវាងអ្វីដែលនឹងត្រូវបានចាត់ទុកថា ជាប្រតិបត្តិការជំនួយមនុស្សធម៌ និងអ្វីដែលនឹងត្រូវបានមើលឃើញថា ជាបេសកកម្មយោធា។
គាត់បាននិយាយថា “គ្មានបុគ្គលិកណាតូ គ្មានទាហានណាតូ ដែលត្រូវបញ្ជូននៅខាងក្រៅណាតូ ទៅកាន់អ៊ុយក្រែនទេ នោះច្បាស់ណាស់” ៕ប្រែសម្រួលៈ ណៃ តុលា

