បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ការរឹបអូសយកនាវា យន្តហោះ និងអចលនទ្រព្យពីមហាសេដ្ឋីរុស្ស៊ី គឺខុសច្បាប់ ហើយផ្ទុយនឹងឧត្តមគតិដែលសង្គមលោកខាងលិចបានបង្កើតឡើង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Dmitry Peskov ដែលជាលេខាធិការសារព័ត៌មានវិមានក្រឹមឡាំង កាលពីថ្ងៃពុធថា សកម្មភាពបែបនេះប្រឆាំងនឹងពាណិជ្ជករដែលត្រូវ បានដាក់ទណ្ឌកម្មដោយសារតែទំនាក់ទំនង របស់ពួកគេជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីការវាយលុករបស់រដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន ដែលជាសញ្ញា “ការដួលរលំនៃភាពបរិសុទ្ធនៃទ្រព្យសម្បត្តិឯកជន និងអាជីវកម្មឯកជន និង បង្ហាញពីគ្រោះថ្នាក់នៃការធ្វើអាជីវកម្មនៅទីនោះ។
លោក Dmitry Peskov បន្ថែមថា សហគ្រិនឈានមុខគេរបស់រុស្ស៊ីគឺពិតជា “ពាណិជ្ជករអន្តរជាតិ” នៅពេលដែលក្រុមហ៊ុនរបស់ពួក គេដំណើរការនៅជុំវិញពិភពលោក។ ទោះយ៉ាងណាក៏ដោយ ពួកគេត្រូវបានប្រព្រឹត្តតាមរបៀបដែល “មិនអាចពិពណ៌នាតាមរបៀប ផ្សេងក្រៅពីការចាប់ជម្រិតនៅកម្រិតរដ្ឋ”៕
ប្រែសម្រួលៈ ណៃ តុលា