ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅជិតនឹងប្រទេសចិន ចំពេលមានការប្រុងប្រយ័ត្នខ្ពស់អំពីវិបត្តិរុស្ស៊ី – អ៊ុយក្រែន

បរទេស៖ យោធារបស់កោះតៃវ៉ាន់បានធ្វើសមយុទ្ធ នៅលើកោះមួយដែលមានចម្ងាយតិចជាង ៥០គីឡូម៉ែត្រពីដីគោកចិន ដែលតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា បានបាញ់អាវុធទៅកាន់គោលដៅ នៅឯនាយសមុទ្រ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើង នៅក្នុងទីក្រុងតៃប៉ិថា ការវាយលុកលើអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី អាចនឹងជំរុញរដ្ឋាភិបាលទីក្រុងប៉េកាំង ឱ្យធ្វើការវាយប្រហារស្រដៀងគ្នានេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន Reuters បានរាយការណ៍ថា សមយុទ្ធដែលធ្វើឡើងកាលពីថ្ងៃពុធនៅលើកោះ Dongyin ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង Fuzhou ប្រទេសចិន រួមមានការបាញ់កាំភ្លើងធំ និងកាំភ្លើងយន្តទៅកាន់គោលដៅនៅលើទឹក ដែលមានន័យថា តំណាងឱ្យកងកម្លាំងសត្រូវដែលកំពុងឈានមុខ។

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានហៅការធ្វើសមយុទ្ធបាញ់គ្រាប់ពិត តាមទម្លាប់ ប៉ុន្តែសមយុទ្ធនេះ បានកើតឡើងចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងជាមួយទីក្រុងប៉េកាំង ដែលចាត់ទុកខេត្តអតីតប្រទេសចិនជាផ្នែកនៃទឹកដី អធិបតេយ្យភាពរបស់ខ្លួន៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top