ព័ត៌មានអន្តរជាតិ

Update: មីស៊ីលជាច្រើនគ្រាប់ របស់រុស្ស៊ី បាញ់ចំរោងចក្រ ជួសជុលយន្តហោះ នៅទីក្រុង Lviv របស់អ៊ុយក្រែន

បរទេស ៖ លោកឧត្តមសេនីយ៍ Andriy Sadovy បាននិយាយថា គ្រាប់មីស៊ីល របស់រុស្ស៊ីជាច្រើនគ្រាប់ បានវាយប្រហារ មកលើរោងចក្រជួសជុល យន្តហោះនៅទីក្រុង Lviv ដោយបានបំផ្លាញអគារ របស់រោងចក្រនេះ ។

យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមប្រឹក្សាក្រុង Mariupol និយាយថា ក្រុមអ្នកជួយសង្គ្រោះ កំពុងព្យាយាមសម្អាត កំទេចកំទីនៅឯរោងមហោស្រព ដែលដួលរលំ ទោះបីជាមានការបាញ់ ផ្លោងជាបន្តបន្ទាប់ក៏ដោយ។

អ៊ុយក្រែននិយាយថា មនុស្ស 3 810 នាក់ត្រូវបានជម្លៀស ចេញពីទីក្រុងនានា កាលពីថ្ងៃព្រហស្បតិ៍ រួមទាំងប្រហែល 2 000 នាក់ ដែលបានចាកចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ។

ចំណែកប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានគេរំពឹងថា នឹងព្រមានប្រធានាធិបតីចិនលោក Xi Jinping ប្រឆាំង នឹងការគាំទ្ររុស្ស៊ី ក្នុងអំឡុងពេលការ ហៅទូរស័ព្ទជាមួយគ្នានៅថ្ងៃសុក្រ ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចោទប្រកាន់រុស្ស៊ីថា បានប្រព្រឹត្ត “ឧក្រិដ្ឋកម្មសង្គ្រាម” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top