ព័ត៌មានអន្តរជាតិ

លោក Xi ប្រាប់ឲ្យអាមេរិក គួរតែមានកិច្ចពិភាក្សា ជាមួយនឹងរុស្សី

បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថា អំពាវនាវឲ្យភាគី ខាងសហរដ្ឋអាមេរិកលោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងការបង្កើតទំនាក់ទំនង ជាកិច្ចពិភាក្សាគ្នាឡើងវិញ ជាមួយនឹ ងរុស្សី ដើម្បីពិនិត្យឲ្យឃើញ នូវមូលហេតុពិតនៃការកកើតជម្លោះ នៅអ៊ុយក្រែន ។

លោកប្រធានាធិបតី នៅក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយនឹងលោក Biden កាលពីថ្ងៃសុក្រម្សិលមិញ តបតាមការអញ្ជើញ របស់រដ្ឋាភិបាលវ៉ាស៊ិនតោនបានគូសបញ្ជាក់ទៀតថា ដំណោះស្រាយគ្នា គួរតែត្រូវបានធ្វើឡើងតាមរយៈការធ្វើការទូត ។

មេដឹកនាំចិនរូបនេះ ក៏បានបញ្ជាក់សាជាថ្មីថា ជំហរបស់ចិន គឺតែងតែសំដៅធ្វើយ៉ាងណា ឲ្យទទួលបានសន្តិភាពនិងប្រឆាំងដាច់ខាត ទៅនឹងសង្គ្រាមហើយ អំពាវនាវ ឲ្យគ្រប់ភាគីទាំងអស់ ដែលពាក់ព័ន្ធនឹងជម្លោះ ដើម្បីបន្តធ្វើការទូត ជាមួយគ្នាបន្ថែមទៀត។

គួរឲ្យដឹងដែរថា មេដឹកនាំទាំងពីរអាមេរិក និងចិនក៏បានធ្វើការពិភាក្សាគ្នា ទៅលើបញ្ហាអន្តរជាតិជាច្រើនទៀតផងដែរ រួមទាំងទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top