ការប៉ះទង្គិច និងការប្រឈមមុខដាក់គ្នា គឺមិនសមស្របនឹងផលប្រយោជន៍ របស់មនុស្សណាម្នាក់ឡើយ សន្តិភាពនិងសុវត្ថិភាពគឺជា ទ្រព្យសម្បត្តិដ៏គួរឱ្យរក្សាថ្នាក់ថ្នមបំផុត របស់សហគមន៍អន្តរជាតិ ។
នៅយប់ថ្ងៃទី១៨ ខែមីនា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួបសន្ទនា តាមប្រព័ន្ធវីដេអូជាមួយលោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិក តាមការណាត់។
ថ្លែងក្នុងកិច្ចជំនួប លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា តាំងពីធ្វើកិច្ចជំនួបតាមអនឡាញ ជាលើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំ២០២១មក ស្ថានការណ៍អន្តជាតិ មានការផ្លាស់ប្តូរយ៉ាងខ្លាំង។ សន្តិភាពនិងការអភិវឌ្ឍដែលជា ប្រធានបទនៃយុគសម័យបាននិងកំពុង ប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ ពិភពលោកគ្មានស្ថិរភាព និងសុខសនិ្តភាព ។

វិបត្តិអ៊ុយក្រែនគឺជាអ្វីដែល យើងមិនចង់មើលឃើញនោះទេ ។ ព្រឹត្តិការណ៍ពាក់ព័ន្ធបានបញ្ជាក់ ជាថ្មីម្តងទៀតថា ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ មិនត្រូវឈានដល់ការ ផ្ទុះអាវុធដាក់គ្នានោះទេ ការប៉ះទង្គិចនិងការប្រឈមមុខដាក់គ្នា គឺមិនសមស្របនឹងផលប្រយោជន៍ របស់មនុស្សណាម្នាក់ឡើយ សន្តិភាពនិងសុវត្ថិភាពគឺជា ទ្រព្យសម្បត្តិដ៏គួរឱ្យរក្សាថ្នាក់ថ្នមបំផុត របស់សហគមន៍អន្តរជាតិ ។
ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាតួអង្គសេដ្ឋកិច្ចធំទាំងពីរ នៅលើពិភពលោក យើងមិនត្រឹមតែត្រូវដឹកនាំទំនាក់ទំនង រវាងចិននិងសហរដ្ឋអាមេរិក ឱ្យវិវឌ្ឍរីកចម្រើនតាមផ្លូវ ដ៏ត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងត្រូវអនុវត្តកាតព្វកិច្ច អន្តរជាតិរបស់ខ្លួន ព្រមនិងធ្វើការខិតខំប្រឹងប្រែង ដើម្បីសុខសន្តិភាពរបស់ ពិភពលោកផងដែរ ៕
