ព័ត៌មានអន្តរជាតិ

Update: Burger King មិនអាចបិទទ្វាហាង ទាំង៨០០កន្លែង នៅរុស្ស៊ីបានឡើយ

បរទេស៖ យោងតាមការអះអាង ដោយក្រុមហ៊ុន Burger King ដែលបានព្យាយាមក្នុងការបិទ ដំណើរការភោជនីយដ្ឋានទាំងអស់ របស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីនោះ គឺកំពុងជួបទៅនឹង បញ្ហាដ៏លំបាកមួយ
ដែលមិនអាចឲ្យពួកគេ ធ្វើដូច្នេះបានឡើយ។

Burger King បានអះអាងថា ដោយសារតែដៃគូអាជីវកម្ម ដែលស្ថិតនៅក្នុងប្រទេសរុស្ស៊ី គឺជាអ្នកគ្រប់គ្រងភាគហ៊ុនធំ របស់សាខាទាំង៨០០ ដែលកំពុងដំណើរការ ប្រតិបត្តិការសេវាកម្ម ម្ហូបអាហារប្រភេទលឿន
នោះទើបធ្វើឲ្យការសម្រេចចិត្ត មិនស្ថិតជាមួយនឹងខ្លួនឡើយ។

ក្រុមហ៊ុនមេរបស់ Burger King គឺជា Restaurant Brands International (RBI) ហើយក្រុមហ៊ុនបានធ្វើការ សហការជាមួយនឹងអាជីវករជនជាតិរុស្សីលោក Alexander Kolobov ប៉ុន្តែ RBI មានភាគហ៊ុន ត្រឹមតែ១៥ភាគរយប៉ុណ្ណោះ នៃអាជីវកម្ម Burger King នៅរុស្សីដូចនេះលោក Kolobov គឺជាអ្នករ៉ាប់រាំងកិច្ចការងារ ប្រតិបត្តិការប្រចាំថ្ងៃ និងក៏ជាអ្នកសម្រេចចិត្ត ធំបំផុតផងដែរ។

រំលឹកដែរថា Burger King បានដំណើរការអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសរុស្សីតាំងតែពី១០ឆ្នាំមុន ជាមួយនឹងសេដ្ឋីរុស្ស៊ី លោក Kolobov តាំងតែពីដំបូងមកហើយ បច្ចុប្បន្នលោកគឺជាម្ចាស់ក្រុមហ៊ុនវិនិយោគធំៗ
ដូចជា Investment Capital Ukraine និង VTB Capital ជាធនាគាររុស្ស៊ី ដែលស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មដោយអឺរ៉ុបនិងអាមេរិកទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

To Top