បរទេស៖ នាយករដ្ឋមន្ត្រីរបស់ប្រទេស ន័រវេស បាននិយាយថា ទាហានអាមេរិកបួននាក់បានស្លាប់ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងក្នុងអំឡុងពេលសមយុទ្ធយោធា របស់អង្គការណាតូនៅក្នុងប្រទេសន័រវេស។
យោងតាមសារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Jonas Gahr Støre នាយករដ្ឋមន្ត្រីន័រវេស បានសម្តែងនូវ “ការអាណិតអាសូរបំផុត” ចំពោះក្រុមគ្រួសារ និងសហការីនៃនាវិកដែលបានស្លាប់បន្ទាប់ពីឧទ្ធម្ភាគចក្រប្រភេទ V-22B Osprey ដែលជាកម្មសិទ្ធិរបស់កងម៉ារីនអាមេរិកបានធ្លាក់ នៅតំបន់ដាច់ស្រយាលមួយកាលពីថ្ងៃសុក្រ។
សេវាជួយសង្រ្គោះបានទៅដល់កន្លែងធ្លាក់ ដោយចុះចតនៅព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីឧទ្ធម្ភាគចក្រ មិនអាចចុះចតបានដោយសារតែលក្ខខណ្ឌអាកាសធាតុ៕