ព័ត៌មានអន្តរជាតិ

Updates៖ អ៊ុយក្រែន អំពាវនាវឲ្យចិន រួមដៃជាមួយលោកខាងលិច ថ្កោលទោសរុស្ស៊ី

គៀវ៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍នេះ បានអំពាវនាវឱ្យប្រទេសចិន ចូលរួមជាមួយលោកខាងលិច ក្នុងការថ្កោលទោស “ភាពព្រៃផ្សៃរបស់ រុស្ស៊ី” បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានទីក្រុងប៉េកាំង អំពីផលវិបាកប្រសិនបើខ្លួនគាំទ្រ ការវាយប្រហារ របស់ទីក្រុងម៉ូស្គូ លើប្រទេសនេះ។

ជំនួយការប្រធានាធិបតី លោក Mikhailo Podolyak បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ប្រទេសចិន អាចជាធាតុសំខាន់ នៃប្រព័ន្ធសន្តិសុខសកល ប្រសិនបើវាធ្វើការសម្រេចចិត្តត្រឹមត្រូវ ក្នុងការគាំទ្រក្រុមចម្រុះ របស់ប្រទេសស៊ីវិល័យ និងថ្កោលទោស ភាពព្រៃផ្សៃរបស់រុស្ស៊ី” ។

ប្រទេសចិន បានស្ថិតនៅក្រៅការរិះគន់ អន្តរជាតិប្រឆាំង នឹងសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយបដិសេធមិនថ្កោលទោសការឈ្លានពានរបស់លោកប្រធានាធិបតី ប្លាឌីមៀ ពូទីន ។

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានប្រាប់មេដឹកនាំចិន ហ្ស៊ី ជិនពីង នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃសុក្រថា ការគាំទ្រណាមួយ សម្រាប់រុស្ស៊ីនៅក្នុងសង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន នឹងត្រូវចំណាយច្រើនណាស់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top