ព័ត៌មានអន្តរជាតិ

Update៖ តើរុស្ស៊ី នឹងប្រើអាវុធប្រល័យលោក ដើម្បីឈ្នះសង្រ្គាមអ៊ុយក្រែនដែរឬទេ?

HOBART៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ថា បន្ទាប់ពីរយៈពេល៣សប្តាហ៍ នៃការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន វាមានសុវត្ថិភាព ក្នុងការនិយាយថាអ្វីៗមិនដំណើរការតាមវិធីរបស់រុស្ស៊ី ហើយវាមិនទាន់សម្រេចបាន នូវគោលបំណងដែលត្រូវបាន គ្រោងនឹងបញ្ចប់ នៅក្នុងប៉ុន្មានថ្ងៃដំបូងនោះទេ។

ការឈានទៅមុខរបស់រុស្សីដ៏យូរជាងនេះ ត្រូវបានរំខាន ឱកាសកាន់តែច្រើនដែលខ្លួន នឹងពិចារណាចាត់វិធានការយ៉ាងធ្ងន់ធ្ងរ ដែលអាចរួមបញ្ចូលការប្រើប្រាស់អាវុធទំនើប ដែលមិនទំនងដូចនេះគឺ វាមិនអាចទៅរួចនោះទេ។ តើអាវុធប្រល័យលោក អាចប្រើក្នុងកាលៈទេសៈណាខ្លះ?

ទីភ្នាក់ងារផ្នែកសរសៃប្រសាទ និងអាវុធគីមីផ្សេងទៀត ។

អាវុធប្រល័យលោក ដែលទំនងប្រើច្រើនបំផុត គឺអាវុធគីមី ។ រុស្ស៊ីធ្លាប់មានឃ្លាំងស្តុកអាវុធគីមី ដ៏ធំបំផុតរបស់ពិភពលោក រាប់ចាប់ពីភ្នាក់ងារផ្នែកសរសៃប្រសាទ ដូចជា Sarin និង VX រហូតដល់ឧស្ម័ន mustard និងឧស្ម័នពុល phosgene ។

ទោះបីជា រុស្ស៊ី អះអាងថា បានបំផ្លាញឃ្លាំងអាវុធរបស់ខ្លួន នៅឆ្នាំ២០១៧ក៏ដោយ ការប្រើប្រាស់ភ្នាក់ងារសរសៃប្រសាទ Novichok ក្នុងអំឡុងពេលប៉ុនប៉ងធ្វើឃាត ក្នុងឆ្នាំ២០១៨ និង២០២០ បង្ហាញថា ខ្លួននៅតែបន្តមានអាវុធគីមី ទោះបីជាបរិមាណ និងប្រភេទ (ក្រៅពី Novichok) មិនត្រូវបានគេដឹងក៏ដោយ ។

យោងតាមរបាយការណ៍ មន្ត្រីអាមេរិក និងសម្ព័ន្ធមិត្តសង្ស័យថា រុស្ស៊ី ប្រហែលជាកំពុងរៀបចំផែនការ (ឬពិចារណា) ប្រតិបត្តិការ “ទង់ក្លែងក្លាយ” ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគីមី ដើម្បីបង្កើតយុត្តិកម្មយឺតយ៉ាវ សម្រាប់ការលុកលុយអ៊ុយក្រែន ទោះបីជាមានភាពមិនស៊ីសង្វាក់គ្នា ជាក់ស្តែងក៏ដោយ ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top