បរទេស៖ ឧបនាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Assen Vassilev កាលពីថ្ងៃសៅរ៍ បានលើកឡើងថា ប្រទេសប៊ុលហ្គារី នឹងមិនបើកការចរចាគ្នា ទៅលើកិច្ចព្រមព្រៀងថ្មី ជាមួយនឹងហ្កាសរបស់ក្រុមហ៊ុន រដ្ឋរុស្សី Gazprom ឡើយ
នៅចំពោះមុខបញ្ហាជម្លោះ រវាងអ៊ុយក្រែនិងរុស្សី បែបនេះ។
លោក Assen បានថ្លែងទៅកាន់វិទ្យុ BNR public radio ថា៖ក្នុងស្ថានភាពបែបនេះ ជាក់ស្តែងគឺមិនមានលទ្ធភាព ណាមួយដើម្បីអាចមានជំនួបចរចាគ្នា ជាមួយនឹង Gazprom ឡើយ។
គួរឲ្យដឹងដែរថាបច្ចុប្បន្នប៊ុលហ្គារី កំពុងបន្តកុងត្រា ដែលមានរយៈពេល១០ឆ្នាំនៅឡើយ ទទួលការផ្គត់ផ្គង់ហ្គាស ពីក្រុមហ៊ុន Gazprom ដែលនឹងត្រូវផុតសុពលភាព នៅក្នុងឆ្នាំ២០២២នេះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
