“យើងមិនត្រឹមតែត្រូវជំរុញទំនាក់ទំនង រវាងចិននិងអាមេរិក ឱ្យដើរតាមផ្លូវត្រឹមត្រូវ ដើម្បីវិវឌ្ឍរីកចម្រើន ទៅមុខប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវរ៉ាប់រង កាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំពារសន្តិភាព និងស្ថេរភាពនៅលើពិភពលោកផងដែរ ។”
នាពេលថ្មីៗកន្លងទៅនេះ ការសម្តែងអាកប្បកិរិយាបែបនេះ របស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងអំឡុងពលេ ជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក តាមការណាត់បានបង្ហាញ ពីពុទ្ធិខាងនយោបាយ និងទំនួលខុសត្រូវរបស់មេដឹកនាំ នៃប្រទេសធំមួយ ។
គួររំលឹកថា នេះគឺជា”ការផ្លាស់ប្តូរមតិយោបល់ តាមអនឡាញ” លើកទីពីរហើយរវាងមេដឹកនាំ នៃប្រទេសទាំងពីរ បន្ទាប់ពីកិច្ចជំនួបកំពូល តាមប្រព័ន្ធវីដេអូ រវាងប្រមុខរដ្ឋចិន និងអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ មក ។ បន្ទាប់ពីរំលងអស់រយៈពេល ៤ ខែ ស្ថានការណ៍អន្តរជាតិ មានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា ។ ក្នុងបរិបទនៃការបង្កភាពចលាចល នៅគ្រប់ទីកន្លែងរបស់អង្គការណាតូ ដែលដឹកនាំដោយអាមេរិក ទំនាស់រវាងរុស្ស៊ីនិងអ៊ុយក្រែន កាន់តែមានភាពស្រួចស្រាវជាសន្សឹមៗ ហើយទីបំផុតភាគីទាំងពីរ បានផ្ទុះការប៉ះទង្គិចផ្នែកយោធា ។ ក្នុងគ្រាដ៏គន្លឹះនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ចិននិងអាមេរិកបានជួបសន្ទនា តាមប្រព័ន្ធវីដេអូម្តងទៀត ដើម្បីធ្វើការផ្លាស់ប្តូរប្រកបដោយ ភាពស្មោះត្រង់និងស៊ីជម្រៅ អំពីបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ដូចជា ទំនាក់ទំនងរវាងចិននិងអាមេរិក និងស្ថានការណ៍អ៊ុយក្រែនជាដើម មិនបាច់សង្ស័យឡើយ វាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល ។
សូមបញ្ជាក់ថា ថ្លែងក្នុងកិច្ចជំនួបលើកនេះ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានរំលឹកឡើងវិញថា សហរដ្ឋអាមេរិក មិនស្វែងរកការធ្វើ”សង្រ្គាមត្រជាក់ថ្មី” ជាមួយប្រទេសចិន មិនស្វែងរកការកែប្រែប្រព័ន្ធ របបរបស់ចិន មិនស្វែងរកការបង្កើនទំនាក់ទំនង ជាមួយសម័្ពន្ធមិត្ត ដើម្បីប្រឆាំងប្រទេសចិន ក៏ដូចជាមិនគាំទ្រ “ឱ្យតៃវ៉ាន់ឯករាជ្យ” និងគ្មានចេតនាប៉ះទង្គិច ជាមួយប្រទេសចិននោះឡើយ ។ ទាក់ទិននឹងអាកប្បកិរិយាបែបនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានសម្តែងនូវ “ការយកចិត្តទុកដាក់ក្រៃលែង” ។
ក្នុងកិច្ចជំនួបលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងម្តងទៀតអំពី “ទំនួលខុសត្រូវអន្តរជាតិ” ព្រមទាំងរំលឹកឡើងវិញនូវគោលជំហរ ជាគោលការណ៍របស់ប្រទេសចិន ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា “ភារកិច្ចបន្ទាន់បំផុត” សម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែន គឺ បន្តធ្វើកិច្ចសន្ទនានិងចរចា ជៀសវាងកុំបណ្តាលឱ្យជនស៊ីវិល ស្លាប់បាត់បង់ជីវិតនិងរងរបួស ក៏ដូចជាបង្ការកុំឱ្យលេចចេញ វិបតិ្តផ្នែកមនុស្សធម៌ ព្រមនិងឈប់បាញ់គ្នា និងបញ្ចប់សង្គ្រាមក្នុងពេលឆាប់ៗ ។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចជំនួបនេះ ភាគីអាមេរិកបានអះអាងថា រីករាយបង្កើនការប្រាស្រ័យ ទាក់ទងគ្នាជាមួយភាគីចិន ដើម្បីបង្ការកុំឱ្យរឿងនេះឡើងកម្តៅ ។ អាមេរិកគួរអនុវត្ត តាមពាក្យសន្យារបស់ខ្លួន ប្រសិនបើអាមេរិកមួយផ្នែក ស្វែងរកការគាំទ្រ និងសហការពីប្រទេសចិនផង មួយផ្នែកទៀតបានធ្វើការវាយប្រហារ និងលាបពណ៌ទៅលើចិន ព្រមទាំងគំរាមកំហែងដាក់ទណ្ឌកម្ម ចំពោះចិន នោះគឺ មិនអាចទៅរួចទេ ។
ប្រការដែលគួរតែលើកឡើងនោះគឺ “ទំនាក់ទំនងរវាងចិន និងអាមេរិក ដែលអភិវឌ្ឍប្រកបដោយភាពរឹងមាំ និងនឹងនរគឺ សុទ្ធតែមានអំណោយផលដល់ភាគីទាំងពីរ ។” អុនលោមតាមគំនិតឯកភាពរួម របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ កិច្ចជំនូបលើកនេះ ប្រកបដោយលក្ខណៈស្ថាបនា ហើយបានតម្រូវឱ្យក្រុមការងារ នៃប្រទេសទាំងពីរតាមដានអនុវត្ត ឱ្យទាន់ពេលវេលា ។ យើងរំពឹងថា សហរដ្ឋអាមេរិក អាចអនុវត្តតាមពាក្យសន្យារបស់ខ្លួន ចាំបាច់ត្រូវចាត់ប្រតិបត្តិការជាក់ស្តែង ដើម្បីអុនវត្តគំនិតឯកភាពរួម របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ និងធ្វើតាមពាក្យសន្យានយោបាយ របស់លោកប្រធានាធិបតី ចូ បៃដិន យ៉ាងពិតប្រាក ។ មិនថា ជំរុញទំនាក់ទំនងរវាងចិន និងអាមេរិក ឱ្យវិលទៅរកផ្លូវត្រឹមត្រូវឡើងវិញ ឬក៏ដោះស្រាយវិបត្តិអ៊ុយក្រែន ឱ្យបានសមរម្យនោះទេ លើកនេះ អាមេរិកមិនត្រូវឱ្យចិន និងពិភពលោកទាំងមូល មានការខកចិត្តយ៉ាងខ្លាំងម្តងទៀតឡើយ !