ព័ត៌មានអន្តរជាតិ

វៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរហូតដល់ជាង ១៤ម៉ឺនករណី

ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីឆ្លងជំងឺកូវូដ-១៩ ថ្មីចំនួន ១៤១,១៥១ ករណីកាលពីថ្ងៃអាទិត្យ ដែលធ្លាក់ចុះ ៩,៤៦៧ ករណីគិតចាប់ពីថ្ងៃសៅរ៍ នេះបើយោងតាមក្រសួង សុខាភិបាលរបស់ខ្លួន ។

ការឆ្លងថ្មីដែលបានចូលក្នុងតំបន់ចំនួន ៦២ ទូទាំងប្រទេសវៀតណាម រួមមានអ្នកឆ្លងក្នុងស្រុកចំនួន ១៤១,១៤៩ ករណី និងករណីនាំចូល ២ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាចំណុចក្តៅ នៃការរាតត្បាតដែលមាន ១៩,០៦៥ ករណីកាលពីថ្ងៃអាទិត្យ បន្ទាប់មកខេត្តង៉ឺអាន ភាគកណ្តាលមាន ៩,៣៣៣ ករណី និងខេត្តភូថូភាគខាងជើងមាន ៥,៧៤៧ ករណី។

នាថ្ងៃដដែលនោះ អាជ្ញាធរសុខាភិបាល វៀតណាមក៏បានចងក្រងឯកសារករណីជំងឺកូវីដ-១៩ ចំនួន ២៥,០៥៦ករណី ដែលត្រូវបានរកឃើញមុននេះនៅខេត្ត Vinh Phuc ភាគខាងជើងប្រទេស។

ការឆ្លងបាននាំឱ្យចំនួនសរុបដល់ ៧,៩៥៨,០៤៨ករណី ជាមួយនឹងការស្លាប់ចំនួន ៤១,៨៨០នាក់។ នៅទូទាំងប្រទេសវៀតណាម អ្នកជំងឺកូវីដ-១៩ ចំនួន ៤,១០៣,០២៨នាក់ ឬ ៥២ភាគរយ នៃអ្នកឆ្លងបានជាសះស្បើយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top