វ៉ាស៊ីនតោន៖ រដ្ឋបាលលោក បៃដិន បានកំណត់ជាផ្លូវការថា អំពើហឹង្សាដែលបានប្រព្រឹត្ត លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយយោធាមីយ៉ាន់ម៉ា ស្មើនឹងការប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។

មន្ត្រីអាមេរិកឲ្យដឹង ដែលជាវិធានការមួយ ដែលអ្នកតស៊ូមតិលើកឡើងថា គួរតែជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សារបបយោធា ដែលឥឡូវនេះគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា ឱ្យទទួលខុសត្រូវចំពោះបទឧក្រិដ្ឋនេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងប្រកាសការសម្រេចចិត្តនៅថ្ងៃចន្ទនេះ នៅឯសារមន្ទីរ Memorial Holocaust ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលបច្ចុប្បន្នមានការដាក់តាំងពិពណ៌ ស្តីពីស្ថានភាពរបស់ជនជាតិរ៉ូហ៊ីងយ៉ា ដោយលើកឡើងថា វាកើតឡើងជិត ១៤ខែបន្ទាប់ពីលោកបានចូលកាន់តំណែង ហើយបានសន្យាថានឹងធ្វើការពិនិត្យឡើងវិញនូវអំពើហិង្សាថ្មីនៅក្នុងប្រទេសនេះ។
កងកម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា បានចាប់ផ្តើមប្រតិបត្តិការយោធាមួយក្នុងឆ្នាំ២០១៧ ដែលបានបង្ខំយ៉ាងហោចណាស់ ៧៣ម៉ឺននាក់នៃជនមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើនចេញពីផ្ទះរបស់ពួកគេ និងចូលទៅក្នុងប្រទេសបង់ក្លាដែស ដែលនៅជិតខាង ជាកន្លែងដែលពួកគេបានរស់ឡើងវិញពីការសម្លាប់ ការចាប់រំលោភ និងដុតបំផ្លាញ នៅឆ្នាំ២០២១ ដែលយោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចដោយរដ្ឋប្រហារ។
មន្ត្រីសហរដ្ឋអាមេរិក និងក្រុមហ៊ុនច្បាប់ខាងក្រៅបានប្រមូលភស្តុតាងនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីទទួលស្គាល់យ៉ាងរហ័សនូវភាពធ្ងន់ធ្ងរនៃអំពើឃោរឃៅនេះ ប៉ុន្តែបន្ទាប់មករដ្ឋមន្ត្រីការបរទេសលោក Mike Pompeo បានបដិសេធមិនធ្វើការប្តេជ្ញាចិត្ត។
លោក Blinken បានបញ្ជាឱ្យមាន “ការវិភាគផ្នែកច្បាប់ និងការពិត” ផ្ទាល់ខ្លួនរបស់លោក មន្ត្រីអាមេរិកបានឲ្យដឹង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ហើយការវិភាគបានសន្និដ្ឋានថា កងទ័ពមីយ៉ាន់ម៉ា កំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ហើយក្រុងវ៉ាស៊ីនតោនជឿជាក់ថា ការប្តេជ្ញាចិត្តជាផ្លូវការនឹងបង្កើនសម្ពាធអន្តរជាតិ ដើម្បីឲ្យរបបយោធាទទួលខុសត្រូវ៕
ប្រែសម្រួល ឈូក បូរ៉ា
