បរទេស ៖ ជនបរទេស ដែលចង់ស្ម័គ្រចិត្ត នៅជួរមុខក្នុងប្រទេស អ៊ុយក្រែន មិនគួរបង្ហាញខ្លួននៅ ក្នុងប្រទេសអ៊ុយក្រែន នោះទេ ប្រសិនបើពួកគេមិន បានទទួលការ ហ្វឹកហ្វឺនពីមុន និង “បទពិសោធន៍ប្រយុទ្ធផ្ទាល់” នោះ ។ នេះបើតាមការព្រមានពី កងវរសេនាធំអន្តរជាតិ ការពារទឹកដីនៃអ៊ុយក្រែន (ILDU) ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ CTV News របស់ប្រទេសកាណាដា កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យ ILDU លោក Damien Magrou បាននិយាយថា កងពលបរទេស ដែលបង្កើតឡើង ដើម្បីទាក់ទាញអ្នកស្ម័គ្រចិត្តមក ពីជុំវិញពិភពលោក នឹងទទួលយកតែអ្នកប្រយុទ្ធដែល “ស្គាល់ផ្លូវរបស់ពួកគេនៅជុំវិញ សមរភូមិមួយតែប៉ុណ្ណោះ” ។
លោក Magrou បានបន្ថែមថា “ឥឡូវនេះយើងកំពុងស្វែងរកមនុស្សពិសេស ដែលមានបទពិសោធន៍ ប្រយុទ្ធផ្ទាល់” ។ “ជាអកុសល យើងមានមនុស្សជាច្រើន ដែលចូលមកអ៊ុយក្រែន ហើយត្រូវបានបង្វែរចេញ ដោយសារតែពួកគេមិន មានបទពិសោធន៍នេះ”៕
ប្រែសម្រួលៈ ណៃ តុលា
