ជាងរយៈពេល២ពាន់ឆ្នាំមុន ការពាំនាំព្រះរាជ្យក្រឹត្យរបស់សម្តេចWudi រជ្ជកាលHan លោកZhang Qian បានដឹកនាំគណៈប្រតិភូបេសកកម្មសន្តិភាពចំនួនពីរដង
ធ្វើដំណើរចេញពីរាជធានីChang Anទៅកាន់តំបន់ខាងលិច សម្រេចបានបេសកកម្មត្រួសត្រាយផ្លូវ។
តាំងពីពេលនោះមកបានបើកនូវច្រកផ្លូវគោកសម្រាប់ប៉ែកខាងកើតនិងប៉ែកខាងលិច ដើម្បីទាក់ទងគ្នាទៅវិញទៅមក។ចំណែកផ្លូវសមុទ្រវិញដែលបានយកសមុទ្រចិនខាងត្បូងជាស្នូល ចេញរូបរាងនៅរជ្ជកាល Qin (មុនគ្រឹស្តសករាជឆ្នាំ២២១ដល់ មុនគ្រឹស្តសករាជឆ្នាំ២០៧)មានភាពរុងរឿងនៅរជ្ជកាលTang (ឆ្នាំ៦១៨ដល់ឆ្នាំ៩០៧)និងរជ្ជកាលSong (ឆ្នាំ៩៦០ដល់ឆ្នាំ១២៧៩)មានការប្រែប្រួលនៅរជ្ជកាលMing(ឆ្នាំ១៣៦៨ដល់ឆ្នាំ១៦៤៤)និងរជ្ជកាលQing(ឆ្នាំ១៦៣៦ដល់ឆ្នាំ១៩១២។ ផ្លូវសមុទ្របុរាណនេះបានក្លាយទៅជាទិសដៅមួយទៀតសម្រាប់ប្រទេសចិន ដើម្បីទាក់ទងជាមួយឯនាយសមុទ្រផងដែរ។«ផ្លូវសូត្រ»ធ្លាប់មានតួនាទីដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងការជម្រុញការផ្លាស់ប្តូររវាងទ្វីបអាស៊ី ទី្វបអឺរ៉ុបនិងទ្វីបអាហ្វ្រិកទៅវិញទៅមកនៅក្នុងវិស័យពាណិជ្ជកម្មនិងវប្បធម៌ជាដើម។ឆ្នាំ២០១៣ ពេលអញ្ជើញបំពេញបេសកកម្មនៅបណ្តាប្រទេសអាស៊ីកណ្តាលនិងប្រទេសអាស៊ីអាគ្នេយ៍ លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»ដែលបានធ្វើឱ្យ«ផ្លូវសូត្រប្រកដដោយអត្ថន័យយុគ្គសម័យថ្មី។ លោកXi Jinping ប្រធានរដ្ឋចិនបានមានប្រសាសសន៍ថាអ្វីដែលខ្ញុំបានលើកឡើងនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវគឺមានគោលបំណងចង់ចែករំលឹកនូវកលានុវត្តភាពអភិវឌ្ឍន៍របស់ប្រទេសចិនជាមួយគ្រប់បណ្តាប្រទេសតាមផ្លូវនេះ និងសម្រេចបានភាពរុងរឿងរួមគ្នាផងដែរ។ខ្ញុំចង់រំលឹកចំណុចពិសេសមួយគឺគំនិតផ្តួចផ្តើមថ្មីនិងយន្តការថ្មីដែលលើកឡើងដោយប្រទេសចិនមិនមែនចង់ធ្វើអ្វីផ្សេងទៀតទេហើយក៏មិនមែនសំដៅចំពោះនរណាដែរគឺចង់ធ្វើឱ្យយន្តការអន្តជាតិដែលមានរួចស្រេចកាន់តែល្អពេញលេញនិងគ្រប់លក្ខណៈគោលដៅគឺចង់សម្រេចកិច្ចសហប្រតិបត្តិការឈ្នះៗរួមគ្នា និងអភិវឌ្ឍរួមជាមួយគ្នា។ការដែលប្រទេសចិនបើកជំហរចំពោះខាងក្រៅ មិនមែនថាចិនដើរតួឯកតែម្នាក់ឯងនោះទេគឺអបអរស្វាគមន៍គ្រប់ភាគីចូលរួមជាមួយគ្នា ហើយក៏មិនមែនចង់ចងបក្សសម្ព័ន្ធដែរគឺគាំទ្រប្រទេសទាំងអស់អភិវឌ្ឍ
ជាមួយគ្នា មិនមែនធ្វើតែសួនផ្ការបស់ខ្លួនទេគឺសាងសង់ឧទ្យានផ្កាចំរុះជាមួយគ្រប់ប្រទេសតែម្តង។
លោកXi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ពិភពលោកនេះទូលាយណាស់ មានបញ្ហាក៏ជាច្រើនដែរ សង្គមអន្តរជាតិក៏ចង់់ឮសំឡេងរបស់ប្រទេសចិន ចង់ឃើញដំណោះស្រាយរបស់ប្រទេសចិនដែរ ហេតុដូច្នេះ ប្រទេសចិនមិនអាចអវត្តមានទេ។ ការកសាង«ខ្សែក្រវាត់និងផ្លូវគឺជាមធ្យោបាយដ៏សំខាន់មួយរបស់ប្រទេសចិនសម្រាប់ចូលរួមគ្រប់គ្រង និងដោះស្រាយបញ្ហាទូទាំងពិភពលោក វាគឺជាផលិតផលសាធារណៈមានសារៈសំខាន់បំផុតដែលប្រទេសចិនផ្តល់ជូនពិភពលោក។ក្រោមការគិតពិចារណាយ៉ាងម៉ត់ចត់បស់លោក Xi Jinping ប្រធានរដ្ឋចិន គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»នឹងទទួលភាពល្អពេញលេញក្នុងដំណើរការអភវឌ្ឍន៍ និងរីកលូតលាស់ឥតឈប់ឈរក្នុងកិច្ចសហប្រតិបត្តិការ៕